Header Ads

អុញនោះ!! ដណ្ដឹង​ឲ្យ​ទឹកដោះ​ពេញ​ថ្លៃ ហេតុអ្វី​អូន​មិន​ឲ្យ​រួមដំណេក? ខឹង​ពេក​ប្តឹង​ទារ​5,000$​វិញ

ប្រទេស​ថៃ ៖ នាពេលថ្មីៗនេះ រឿងរ៉ាវ​ហួសចិត្ត​មួយ ដែល​កំពុង​ធ្វើ​អោយ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​អ្នក​និយម​លេង​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​បន្ទាប់​ពី​បុរស​ម្នាក់ អាយុ​30​ឆ្នាំ បាន​ស្គាល់គ្នា​ជាមួយ​នារី​ម្នាក់ អាយុ​28​ឆ្នាំ បាន​រយៈ​2​ឆ្នាំ ខាង​ប្រុស​ស្រលាញ់​នាង ក៏​សម្រេចចិត្ត​សុំ​គ្រួសារ​អោយមក​ចូល​ស្ដីដណ្ដឹង​នាង​តាម​ប្រពៃណី ។

ចំណែក​គ្រូ​សារ​ខាង​ស្រី​ក៏​យល់​ឃើញ​ថា​ល្អ ហើយ​យល់ព្រម ដោយ​ថ្លៃទឹកដោះ​5,000$ ថ្ងៃ​មង្គលការ​របស់​ពួក​គេ​មាន​មនុស្ស​ច្រើន​ចូលរួម ហើយ​ក៏​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ​យ៉ាង​រលូន ។

បន្ទាប់​ពី​ភ្ញៀវ​ទៅ​ផ្ទះ​អស់ហើយ ពួក​គេ​ទៅ​ចូល​ក្នុង​បន្ទប់​ផ្សំ​ដំ​ដេក តែ​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​គ្នា​ឡើយ ព្រោះ​ដោយសារ​ខាង​ស្រី​អះអាង​ថា ខ្លួន​កំពុង​មក​រដូវ គឺ​ត្រូវ​ចាំ​3​ថ្ងៃ​ទៀត ខាង​ប្រុស​ក៏​ទ្រាំ​ដេក​ដោយ​មិន​បាន​ធ្វើ​អ្វី​សោះ​រហូត​ដល់​3​ថ្ងៃ នាង​ថា ចាំ​7​ថ្ងៃ​ទៀត រហូត​ឈាន​ដល់​10​ថ្ងៃ​ហើយ ក៏​ខាង​ស្រី​នៅ​តែ​មិន​អោយ ទើប​ខាង​កូនកំលោះ​ខឹង​ខ្លាំង ក៏​ចាប់ដៃរ​កូនក្រមុំ​ទៅ​ប៉ុស្តិ៍​ប៉ូលិស ប្តឹង​ទាមទារ​សំណង​លុយ​ថ្លៃទឹកដោះ​ចំនួន​5,000$​មក​វិញ ។

ចំណែក​គ្រួសា​ខាង​ស្រី​ក៏​សុំ​សម្រស​សម្រួល រីឯ​កូនក្រមុំ​ក៏​ប្រាប់​ថា ខ្លួន​ព្រមអោយ​រួម​ភេទ​ហើយ តែ​ខាង​ប្រុស​មិន​ព្រម​គិតតែ​ទារ​លុយ​5,000$ មក​វិញ ខាង​ស្រី​បន្ត​ថា ខ្លួន​បាន​យក​លុយ​ទាំងនោះ​ទៅ​រៀបចំ​ក្នុង​កម្ម​ពិធី​រៀប​ការ​អស់ហើយ តែ​ខាង​ប្រុស​នៅ​តែ​មិន​ព្រម ទាស់​ជា​យ៉ាងណា​ខាង​សមត្ថកិច្ច​បាន​ផ្ដល់​ជា​មតិ​ថា គួរតែ​សម្រួល​គ្នា​ទៅ​វា​ប្រសើរ​ជាង​ប្ដឹងផ្ដល់​គ្នា​បែប​នេះ ព្រោះ​ជៀស​មិន​ផុត​ពី​ខ្មាស់​គេ​ទាំង​សងខាង​នោះ​ឡើយ ៕

ប្រភអ៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments