Header Ads

រំជួលចិត្តណាស់!! ពេលដឹងថា បវរកញ្ញាចក្រវាលប្រទេសតង់ហ្សានីមានលុយតែ 80ដុល្លារ មកប្រកួតនៅអាមេរិក

គ្រប់គ្នាបានសម្ដែងភាពស្រឡាំងកាំងមិននឹកស្មានដល់ លាយឡំនឹងភាពអានិតខ្លោចចិត្ត ខណៈពេលដឹងថាបវរកញ្ញាចក្រវាលប្រទេសតង់ហ្សានី ជួបប្រទះនឹងភាពខ្វះខាតថ្នាក់នេះ ខណៈមកប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ នាង Lilian Erica Mahamud គឺជាបេក្ខនារីឯកតំណាងឱ្យប្រទេសតង់ហ្សានី ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០១៧ ដែលត្រូវប្រព្រឹត្តឡើងនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។ ប៉ុន្តែវាពិតជារឿងគួរឲ្យរំជួលចិត្តមួយ ត្រូវបានទម្លាយឲ្យដឹងថា នៅក្នុងខ្លួនបវរកញ្ញារូបនេះមានប្រាក់ត្រឹមតែ ៨០ដុល្លារ កាបូបឥវ៉ាន់តែ ២ រួមជាមួួយនឹងគ្រឿងតុបតែងខ្លួនបន្តិចបន្តួចប៉ុណ្ណោះ ពេលមកប្រកួតលើកនេះ។ វាគឺចំនួនទឹកប្រាក់ដ៏ស្ដួចស្តើងបំផុតសម្រាប់នាង Lilian បើទោះបីជាថ្លៃធ្វើដំនើរត្រូវរ៉ាប់រងដោយអ្នកដឹកនាំកម្មវិធីក្នុងប្រទេសក៏ដោយ។

ជាការពិត បើតាមជាក់ស្តែង គេសង្កេតឃើញថាការតុបតែងខ្លួនរបស់ Lilian គឺរចនាដោយខ្លួនឯង និងមានភាពខុសប្លែកពីគេ ខណៈដែលបវរកញ្ញាមកពីប្រទេសដទៃប្រើសុទ្ធតែអលង្កា គ្រឿងតុបតែងល្អៗ និងមានតម្លៃ។ កាន់តែទប់ទឹកភ្នែកមិនជាប់ ពេលដែលដឹងទៀតថា នាង Lilian មិនមានម្កុដពាក់ត្រឹមត្រូវ ត្រូវចំនាយក្នុងថ្លៃឈុតដោយខ្លួនឯង និងមិនមានគ្រូបង្វឹកដូចបវរកញ្ញាឯទៀតឡើយ។ ភ្លាមៗ ក្រោយរឿងដ៏សោកសៅរបស់បវរកញ្ញាតង់ហ្សានីរូបនេះត្រូវបានគេចែករំលែកតៗគ្នា លើបណ្ដាញសង្គម មហាជនពិតជាសម្ដែងការយល់ចិត្ត និងកោតសរសើរនូវទឹកចិត្តដ៏ក្លាហានរបស់នាង ដែលបវរកញ្ញារូបនេះប្រឈមនឹងភាពលំបាកតែម្នាក់ឯង មិនព្រមសុំជំនួយពីអ្នកឯទៀត បើទោះបីជាបវរកញ្ញាប្រទេសផ្សេងៗ បានស្នើរចេញមុខជួយយ៉ាងពេញទំហឹងក្ដី។ គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ នាង Lilian Erica Mahamud ជាអ្នកផ្សព្វផ្សាយវិទ្យុនៅក្នុងប្រទេសរបស់ខ្លួនមួយរូប ដែលត្រូវបានជ្រើសរើសជាបេក្ខនារីតំណាងឱ្យប្រទេស តង់ហ្សានី មកចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល (Miss Universe) លើកទី ៦៦ នាឆ្នាំ ២០១៧ នេះ។ សូមទស្សនាវីដេអូ៖

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments