Header Ads

បុរសពីរនាក់ចាប់បានអន្ទង់យក្សមួយក្បាល ពេលដឹងការពិតស្ទើរលុះព្រលឹងដោយសារតែអន្ទង់នោះគឺជា…


បុរសពីរនាក់ដែលជាមិត្តភ័ក្រនឹងគ្នា ពួកគាត់ឧស្សាហ៏នាំគ្នាដើរចូលក្នុងព្រៃជ្រៅដើម្បីចាប់សត្វផ្សេងៗ ក៏ដូចជាធ្វើដំណើរកំសាន្តផងដែរ។ លុះថ្ងៃមួយពួកគាត់ទៅដាក់អន្ទាក់ក្នុងទឹកបឹងមួយកន្លែងក្នុងព្រៃជ្រៅ ស្រាប់តែឃើញអន្ទង់ដ៏ធំមួយក្បាលជាប់អន្ទាក់របស់ពួកគាត់ ដំបូងឡើយពួកគាត់ងឿងឆ្ងល់ណាស់ ថាហេតុអ្វីបានជាអន្ទង់មួយក្បាលនេះធំហួសពីអន្ទង់ធម្មតាបែបនេះ។
តាមប្រភពបានបន្តទៀតថាពួកគាត់ខំប្រឹងពិនិត្យមើល ព្រោះឃើញអន្ទង់មួយក្បាលនេះហាក់មានលក្ខណៈពិសេសខុសប្លែកពីអន្ទង់ធម្មតា។ ក្រោយពីពិនិត្យមើលសព្វគ្រប់ហើយ ស្រាប់តែមានបុរសម្នាក់ទៀតដែលជាអ្នកជំនាញក៏បានប្រាប់ពួកគាត់ថា នេះមិនមែនជាអន្ទង់ធម្មតាទេ ការពិតវាជាអន្ទង់អគ្គិសនីដែលមានអគ្គិសនីរហូតដល់ទៅ ៣០០-400V ដែលអាចឆក់ស្លាប់គោ ក្របីបាន។ ហើយបើតាមឯកសារសត្វក៏បានបញ្ចាក់ពីអន្ទង់ប្រភេទនេះផងដែរ ថាវាមានថាមពលអគ្គិសនីដ៏ខ្លាំងអាចសម្លាប់បានរហូតក្រពើ និងសត្វធំៗមួយចំនួនទៀត ។ ហើយខ្លួនរបស់វាអាចបង្កើតអគ្គិសនីបានដោយខ្លួនឯង ហើយជាសត្វដែលគ្រោះថ្នាក់បំផុតក្នុងពិភពលោកក្នុងចំណោមសត្វដ៏គ្រោះថ្នាក់។ គួរបញ្ចាក់ផងដែរថា បើសិនជាវាបញ្ចេញអគ្គិសនីអស់ កំឡុងពេលនេះរាងកាយរបស់វាបានចុះខ្សោយប្រៀបបាននឹងអន្ទង់ធម្មតាដែរ។
#####អានព័ត៌មានផ្សេងៗទៀត##### ស្ទើរក្អួតឈាម! បុរសម្នាក់នេះ មានលុយ មានឡានទំនើប តែត្រូវខ្មាស់គេដោយសារពាក្យមនុស្សស្រីម្នាក់ ប្រទេសចិន៖ បុរសម្នាក់ បានចំណាយប្រាក់ប្រហែល ១៥០០ដុល្លារ ទិញតុក្កតាមួយដ៏ធំ ប្រវែងជាង ២.៥ម៉ែត្រ ដាក់នៅលើរថយន្តទំនើប ទៅប្រគល់ឱ្យមិត្តស្រីរបស់ខ្លួនម្នាក់ ដែលសកម្មភាពនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មនុស្សជាច្រើននាក់ នៅក្នុងបណ្ដាញសង្គម ។
ជាមួយគ្នានេះ សារព័ត៌មាន The sun ក៏បានចុះផ្សាយផងដែរថា ក្រោយពីបុរសមិនបង្ហាញឈ្មោះខាងលើនេះ បានប្រគល់តុក្កតាយក្សមួយនោះ ទៅនារីម្នាក់ ស្រាប់តែគាត់ទទួលរងនូវភាពអាម៉ាស់យ៉ាងខ្លាំង នៅកណ្ដាលហ្វូងមនុស្សជាច្រើន ដោយសារភាគីខាងនារីវ័យក្មេងម្នាក់នោះ បដិសេដមិនព្រមទទួលយកបុរសរូបនោះ ធ្វើជាគូស្នេហ៍ ។ នារីវ័យក្មេងនិយាយថា «ខ្ញុំគ្រាន់តែស្រឡាញ់តុក្កតាខ្លាឃ្មុំ តែសម្រាប់រូបអ្នកខ្ញុំមិនចូលចិត្តទេ» ។
ក្រោយពីមានរឿងរ៉ាវមួយនេះកើតឡើង គឺបានបញ្ជាក់ឱ្យមនុស្សទាំងឡាយយល់ច្បាស់ថា គ្រប់យ៉ាងនៅលើលោកនេះ មិនមែនឱ្យតែមានលុយ គឺអាចធ្វើអ្វីបានទាំងអស់នោះឡើយ ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments