Header Ads

ពិតជាមិនធម្មតាមែន!! យុវជនមួយរូបអាយុ​ ១៨ ឆ្នាំ ​ក្លាយ​ជា​មហាសេដ្ឋី​ ព្រោះ​តែបច្ចេកទេសលេង Bitcoin ថ្មីមិនធ្លាប់មាន

យុវជនមួយរូបអាយុ​ ១៨ ឆ្នាំ !!! ​ក្លាយ​ជា​មហាសេដ្ឋី​ ព្រោះ​តែបច្ចេកទេសលេង Bitcoin ថ្មីមិនធ្លាប់មានជាការពិតណាស់អ្នកដែលមានគំនិតបង្កើតថ្មី ស្ទើរតែ ១០០% ទៅហើយបន្ទាប់ពីបានបង្កើតអ្វីមួួឡើងថ្មីតែងក្លាយជាមនុស្សជោគជ័យ និងក្លាយជាអ្នកមានទ្រព្យសម្បត្តិហូរហៀរក្នុងមួយប៉ប្រិចភ្នែក ដូចជា លោក បៀល ហ្គេត លោក Mark Zuckerberg ស្ថាបនិកហ្វេសប៊ុក លោក Warren Buffett អ្នកវិនិយោគទីផ្សារភាគហ៊ុនដ៏ខ្លាំងបំផុត លោក Jack Ma ជាដើម ដែល

សុទ្ធសឹងតែមានការកឃើញអ្វីថ្មីទាំងអស់។ ហើយសម្រាប់យុវជន​មួយ​រូប​ឈ្មោះ​ Erik Finman បានក្លាយជាសេដ្ឋីម្នាក់ក្នុងមួយប៉ប្រិចភ្នែកផងដែរបន្ទាប់ពីគេបានរកឃើញនូវបច្ចេកទេសថ្មីមួយ នេះក៏ព្រោះតែគាមិនចង់ចូលរៀនមហាវិទ្យាល័យ។ Erik Finman បានភ្នាល់ជាមួយឪពុកម្តាយរបស់គាត់ថាប្រសិនបើគាត់មានអាយុ 18 ឆ្នាំនិងជាមហាសេដ្ឋីពួកគេនឹងមិនបង្ខំឱ្យគាត់ទៅរៀនមហាវិទ្យាល័យទេ។ សូមអរគុណចំពោះការវិនិយោគដែលមានជំនាញច្បាស់លាស់និងតម្លៃខ្ពស់បំផុតរបស់គាត់នាពេលបច្ចុប្បន្នគាត់នឹងមិនចាំបាច់ទទួលបានសញ្ញាប័ត្ររបស់គាត់ទេ។Finman បាននិយាយថា: «ខ្ញុំអាចនិយាយដោយមោទនភាពថាខ្ញុំបានធ្វើវាហើយខ្ញុំនឹង

មិនទៅមហាវិទ្យាល័យទេ»។បច្ចុប្បន្ន​ Erik មាន​ចំនួន​៤០៣Bitcoin ដែល​មួយ​ Bitcoin ពេល​នេះ​មាន​តម្លៃ​ខ្ទង់ ២ ៧០០ ដុល្លារ ។ សរុប​ទៅ​ Erik មាន​ទ្រព្យ​សម្បត្តិ ១,០៩ លាន​ដុល្លារ។ យ៉ាងណាក្ដី​តម្លៃ​ Bitcoin ​ងាយ​នឹង​ប្រែ​ប្រួល​ណាស់ ហើយ​វា​អាច​ធ្លាក់​ចុះ​យ៉ាង​គំហុក។ អ្នក​វិភាគ​បច្ចេកទេស​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​​​តម្លៃ Bitcoin នឹង​ឡើង​ដល់​ត្រឹម​ ២ ៨០០ ដុល្លារ ប៉ុណ្ណោះ ​រួច​វា​នឹង​ធ្លាក់​ចុះ​វិញ ចំណែក​អ្នក​វិភាគ​ដទៃ​ទៀត​យល់​ថា​តម្លៃ Bitcoin អាច​ឡើង​ដល់ ១ សែន​ដុល្លារ ​ក្នុង​ពេល​ ១០ ឆ្នាំ​ទៀត។ ដោយ​ឡែក​ Erik ឯណោះ​វិញ​យល់​ថា​ Bitcoin អាច​នឹង​មាន​តម្លៃ​​ចន្លោះ​​ពី​​រាប់​សែន​ដុល្លារ ​ដល់ លាន​ដុល្លារ ក្នុង​ពេល​ខាង​មុខ។ គួរ​ឲ្យ​ដឹង​ថា​​យុវជន​ខាង​លើ​បាន​បណ្ដាក់​ទុន​លើ Bitcoin ដំបូង​នា​ខែ​ឧសភា ឆ្នាំ​ ២០១១ ដោយ​ពេល​នោះ​​មួយ​ Bitcoin តម្លៃ ១ ដុល្លារ​ប៉ុណ្ណោះ។ នៅ​ចុង​ឆ្នាំ​ ២០១៣ ពេល​​មួយ​ Bitcoin ឡើង​ដល់​ខ្ទង់ ១ ២០០ ដុល្លារ ​គេ​ក៏​បាន​លក់​ Bitcoin ដែល​ខ្លួន​មាន។ ចំពោះ Bitcoin ដែល Erik មាន​បច្ចុប្បន្ន​នេះ គេ​មិន​បាន​​ឲ្យ​ដឹង​ថា​នឹង​លក់​វា​ចេញ​ ឬ បន្ត​ទុក​វា​​នោះ​ទេ។ យ៉ាងណាក៏ដោយ Erik នៅតែគិតថាថ្ងៃដ៏ល្អបំផុតរបស់ខ្លួននៅតែដំណើរការ។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា bitcoin នឹងមានតម្លៃរាប់ម៉ឺនទៅមួយលានដុល្លារក្នុងមួយកាក់” ។ ប្រភព៖ mediakhmer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments