Header Ads

អុញនោះ!! ស្វាអូរ៉ងហ្គូតង់ដ៏កំហូចមួយក្បាល ជាប់ស្នេហ៍នារីទេសចរដ៏ស្រស់ស្អាតម្នាក់ ចាប់ដៃជាប់មិនឲ្យទៅណា តែទីបំផុត... (មានវីដេអូ)

សត្វស្វាអូរ៉ងហ្គូតង់មួយក្បាល បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើសកម្មភាពរបស់វា បន្ទាប់ពីស្វាកំហូចមួយក្បាលនេះ បានចាប់ដៃនារីទេសចរម្នាក់ យ៉ាងណែនដោយមិនខ្ចីព្រលែង ហាក់បីចង់ឃាត់នាងទុក។

បើតាមប្រភពបានឲ្យដឹងថា នារីជនជាតិឥណ្ឌូនេស៊ីមិនបញ្ចេញឈ្មោះម្នាក់ រួមជាមួយនឹងមិត្តប្រុសរបស់នាង បានធ្វើដំណើរកម្សាន្តចូលទៅក្នុងព្រៃ នៃភូមិទេសចរណ៍តូចមួយ Bukit Lawang ស្ថិតក្នុងខេត្ត North Sumatra ប្រទេសឥណ្ឌូនេស៊ី។ ក្រោយមកក៏ស្រាប់តែ ជួបស្វាអូរ៉ងហ្គូតង់មួយក្បាល ចាប់អូសដៃពួកគេទាំងពីរតែម្តង។

តាមរយៈវីដេអូឃ្លីប ដំបូងឡើយ ស្វាក្រហមញីមួយក្បាលនោះ បានចាប់ទាញដៃបុរសជាមិត្តប្រុសរបស់នាងទេ ប៉ុន្តែត្រូវបានគាត់ទាញចេញ។ ភ្លាមនោះ ស្វាញីកំហូចមួយក្បាលនោះ បែរជាស្ទុះទៅកញ្ឆក់ចាប់ទាញដៃ នារីជាសង្សាររបស់គាត់ជំនួសតែម្តង។ ជាហេតុធ្វើឲ្យអ្នកទាំងពីរ នាំគ្នាអស់សំណើច ប៉ុន្តែយូរៗទៅនារីជាសង្សារក៏ស្រាប់តែ មានអារម្មណ៍ភ័យខ្លាចតិចតួច ព្រោះតែស្វាក្រហមញីមួយក្បាលនោះ បានទាញដៃនាងទៅ ខណៈដែលនាងនិងមិត្តប្រុសបានព្យាយាម ប្រើគ្រប់មធ្យោបាយឲ្យអាហារ និងផ្លែឈើទៅវាស៊ី ធ្វើយ៉ាងណាដើម្បីឲ្យស្វាកំហូចនោះ ព្រលែងដៃមិត្តស្រីរបស់គាត់វិញ។

ប៉ុន្តែទោះយ៉ាងណា ស្វាកំហូចមួយក្បាលនោះនៅតែមិនព្រមលែង ហើយថែមទាំងចាប់អូសដៃនាង ម្តងទៅណេះម្តងទៅណោះថែមទៀត បើទោះជានាងខំប្រឹងព្យាយាមរើបម្រះក្តី។ ក្នុងវីដេអូឃ្លីប នារីរងគ្រោះបាននិយាយថា «ជួយខ្ញុំផង! វាចង់ខាំដៃខ្ញុំហើយ!» ។

ឈុតបន្ទាប់ក្នុងវីដេអូឃ្លីប មិត្តប្រុសរបស់នាង និងអ្នកទេសចរផ្សេងទៀត បានដើរចេញទុកឲ្យនាង ហើយនិងស្វាញីកំហូចមួយក្បាលនោះនៅតែពីរនាក់ ដោយពួកគេប្រើល្បិច យកផ្លៃឈើចេញពីកាបូបស្ពាយ ដាក់នៅលើផ្លូវដើរដើម្បីបញ្ឆោតឲ្យស្វាញីនោះមកយកស៊ី រហូតទីបំផុតវាក៏ព្រមព្រលែងដៃនាង។

ក្រោយមក បុរសជាសង្សារបានបង្ហោះចែកចាយនូវវីដេអូឃ្លីបនោះ លើអ៊ីនធើណែតដោយសរសេររៀបរាប់ថា «កំឡុងពេលដែលពួកយើងធ្វើដំណើរកម្សាន្ត នៅក្នុងព្រៃ Bukit Lawang ក្នុងប្រទេសឥណ្ឌូនេស៊ី ស្រាប់តែមានស្វាញីអូរ៉ងហ្គូតង់មួយក្បាល ចាប់ដៃមិត្តស្រីរបស់ខ្ញុំជាប់អស់៥នាទី រហូតសូម្បីតែមគ្គុទេសក៍ទេសចរ ក៏កប់យោបល់មិនដឹងថា តើគួរត្រូវធ្វើយ៉ាងណាដែរ» ៕

ប្រភព៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments