Header Ads

មិនដែលឃើញទេ!!! ក្តាម​ដូង​ឡើងដើមឈើ​សង្គ្រប់​បក្សី​ធំ​១​ក្បាល មិន​ឲ្យ​តដៃ​រួច (​មាន​វីដេអូ​)

​ក្តាម​ដូង​១​ក្បាល​ដែល​ត្រូវបាន​គេ​ថត បានបង្ហាញ​ឲ្យ​ឃើញ​វា​កំពុង​ធ្វើ​សកម្មភាព​សម្លាប់សត្វ​សមុទ្រ​ដ៏​ធំ​១​ក្បាល ធ្វើ​ឲ្យ​ពួក​អ្នក វិទ្យាសាស្ត្រ​ស្លុតរន្ធត់​ជាខ្លាំង ព្រោះតែ​ញាក់សាច់​នឹង​ការវាយប្រហារ​ដ៏​សាហាវ​ដ៏​កម្រ​ឃើញ​មួយ​នេះ​របស់​វា ស្ថិតនៅ​កោះ Chagos នៃ​មហាសមុទ្រ​ឥណ្ឌា ។​

​គេ​បាន​ឲ្យ​ដឹងថា «​ក្តាម​ពិឃាដ​» នេះ​បាន​ឡើងលើ​ដើមឈើ​មួយ និង​ធ្វើការ​វាយប្រហារ​ដោយ​សង្គ្រប់​ទៅលើ​បក្សី​សមុទ្រ​នោះ​នៅក្នុង​សំបុក ។ វា​បាន​ប្រើ​ដង្កៀប​ដ៏​មាន​ឥទ្ធិពល​របស់​វា ដើម្បី​បំបាក់​ស្លាប​បក្សី​ដ៏​ធំ​នេះ រួច​ទាញ​ទម្លាក់​ចុះដី ។​​កាលពី​ឆ្នាំ​មុននេះ អ្នកស្រាវជ្រាវ​ជនជាតិ​ជប៉ុន​ម្នាក់​បានបង្ហាញ​ឲ្យ​ដឹងថា ក្តាម​អាច​កៀប​ចំណី​របស់​វា​ដោយ​ប្រើ​កម្លាំង​រហូតដល់ 3300 នី​តុ​ន ដែល​ខ្លាំង​ជាង​សត្វ​ដទៃៗ​ទៀត ហើយ​វា​អាច​ប្រៀប​ជាមួយនឹង​ការ​ខាំ​សម្លាប់​របស់​ពពួក​តិរច្ឆាន ដូចជា​តោ​ជាដើម ។​

​លោក Shin-ichiro Oka មកពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មូលនិធិ Okinawa Churashima ក្នុងប្រទេស​ជប៉ុន និយាយថាៈ «​ដង្កៀប​របស់​ក្តាម​ដូង​នេះ អាចបង្កើត​កម្លាំង​ពី ៨០ ទៅ ១០០ ដង នៃ​រាងកាយ​របស់​ពួកវា​» ។​ ​យ៉ាងណាមិញ ក្តាម​ដូង​នៅក្នុង​វីដេអូ​នេះ ហាក់ដូច​ជាមាន​ទម្ងន់​ប្រហែល ២ គីឡូក្រាម ឯណោះ ហេតុ​ដូច្នេះហើយ វា​អាច​ងាយស្រួល​ក្នុងការ​បំបាក់​ឆ្អឹង​រប​ស់​បក្សី​ធំ​នេះ ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments