Header Ads

ខ្លាំងបាត់!! គ្រាន់តែចង់បានរូបថតរៀបការដែលរំភើបចិត្ត និងមានជាប់ជាមួយទេសភាពដ៏ស្រស់ស្អាត ប្តីប្រពន្ធមួយគូនេះត្រូវប្រថុយដល់ថ្នាក់នេះសោះ (មានវីឌីអូ)

ប្រទេសចិន ៖ ពិធីរៀបការជារឿងមួយដ៏សំខាន់បំផុតសំរាប់ជីវិតរបស់មនុស្សម្នាក់ៗ ពួកគែតែងតែប្រាថ្នាអោយពីធីមួយនេះមានភាពរំភើបបំផុតនិងជាការចងចាំល្អបំផុតក្នុងជីវិតដែរ។ ប្រភពព័ត៌មានចិនបានចុះផ្សាយពីការថត​រូប​រៀបការបែបរំភើប និងគ្រោះថ្នាក់នៅលើផ្ទាំងថ្មដែលមានកម្ពស់រាប់រយម៉ែត្ររបស់គូស្នេហ៍មួយគូ។ រឿងរ៉ាវនេះត្រូវបានគេកើតឡើងកាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិការ ឆ្នាំ២០១៧ នៅកន្លែងទេសភាពដ៏ល្បីល្បាញមួយក្នុងតំបន់ Zhumadian នាខេត្ត Henan។

ស្វាមីភរិយាមួួគូនេះបានសម្រេចចិត្តប្រថុយនឹងគ្រោះថ្នាក់នាំគ្នាឡើងទៅលើផ្ទាំងថ្មមួយដែលមានប្រវែង៣១៩ និងមានកម្ពស់ជាង១៣៥ម៉ែត្រពីដី ដើម្បីទៅធ្វើការថតរូបរៀបការដែលមានលក្ខណៈប្លែក រំភើប និងគ្រោះថ្នាក់មួយ។ ពួកគេបានប្រាប់ថាពួកគេចង់បានរូបភាពរៀបការមួយដែលមានភាពរំភើបដក់ជាប់ជាមួួយ នៅក្នុងពេលវេលានិងពិធីដ៏សំខាន់របស់ពួកគេនេះបើទោះបីជាវាមើលទៅគ្រោះថ្នាក់បន្តិចក៏ដោយ វីដេអូការឡើងទៅថតរូបរៀបការរបស់ពួកគេនេះត្រូវបានគេយកទៅដាក់ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។ វាត្រូវបានអ្នកប្រើប្រស់បណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ វីដេអូមួយនេះត្រូវបានគេចូលទៅទស្សនាជាង២២,០០០ដងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕ ខាងក្រោមជាវីដេអូី តោះទស្សនាទាំងអស់គ្នា ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments