Header Ads

ចម្លែកណាស់!! អាថ៌​កំបាំង​រក្សា​សព​ជាង ២​ពាន់​ឆ្នាំ គ្មាន​អ្នក​វិទ្យាសាស្ត្រ​​អាច​ស្រាយ​រួច​ដល់​ពេល​នេះ

រឿងរ៉ាវរក្សាសាកសព ជាង ២ ពាន់ឆ្នាំ នៅប្រទេសចិន បានល្បីពាសពេញពិភពលោក អស់ជាច្រើនឆ្នាំមកហើយ។ រហូតមកដល់បច្ចុប្បន្ន គ្មានអ្នកវិទ្យាសាស្ត្រណាអាចបកស្រាយ រួចថាក្នុងពេលនោះ គេបានប្រើបច្ចេកទេស អ្វីទើបអាចធ្វើឲ្យសាកសពមិនរលួយ ហើយមានសភាពធម្មតា ទាំងសរីរាង្គខាងក្នុង។

Lady of Dai ដែលត្រូវគេស្គាល់ថាមានឈ្មោះ Xin Zhui មានជីវិតនៅក្នុងរាជវង្សហាន(ឆ្នាំ ២០៦ មុន គ្រិស្តសករាជ រហូតដល់ឆ្នាំ ២២៩ នៃគ្រិស្តសករាជ) ជាប្រពន្ធរបស់អភិជនម្នាក់ឈ្មោះ Li Cang នៃជនជាតិ ភាគតិច Dai។ នាងបានស្លាប់ក្នុងចន្លោះ ឆ្នាំ ១៧៨-១៤៥ មុនគ្រិស្តសករាជ នៅអាយុប្រហែល ៥០ឆ្នាំ។ ចំណែកមូលហេតុស្លាប់អាចបណ្ដាលមកពីជំងឺគាំងបេះដូង ដែលអ្នកវិទ្យាសាស្ត្រ ចាត់ទុកថាជាករណីដំបូងបំផុត។

សាច់របស់សាកសពហាក់នៅទន់ល្អ ឯដៃនិងជើងទាំងសងខាង សុទ្ធតែអាចបត់បាន។ ចំណែកគ្រឿង ក្នុងវិញគ្មានការខូចខាតឡើយ ហើយអ្នកវិទ្យាសាស្ត្រ នៅអាចពិនិត្យដឹងថា នាងមានឈាមប្រភេទ A ទៀតផង។ អ្វីដែលគួរឲ្យស្ញប់ស្ញែងនោះគឺនាងនៅមានសក់ និង ត្របកភ្នែក ដែលពិបាកធ្វើឲ្យអ្នកវិទ្យាសាស្ត្រពិបាកជឿ។
ក្ដារមឈូសរបស់ Xin Zhui ត្រូវប្រទះឃើញក្នុងទីទួលមួយ នៅក្រុង Changsha ខេត្ត Hunan ប្រទេសចិន ក្នុងឆ្នាំ ១៩៧១ នៅពេលកម្មករកំពុងជីកលេណដ្ឋានក្រោមដី។ សពរបស់ លោកស្រី Zhui ត្រូវរុំជិតដោយសូត្រជាង ២០ ស្រទាប់ និង រក្សាទុកក្នុងក្ដារមឈូស ៤ជាន់ ហើយប្រើធ្យូងនិង ដីឥដ្ឋបិទពីក្រៅយ៉ាងរឹងមាំ រហូតបាក់តេរីមិនអាចចូលបាន។
យ៉ាងណាក្ដីរហូតមកដល់បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រ នៅតែមិនអាចបកស្រាយបានថាតើគេបានប្រើសារជាតិអ្វីបន្ថែមទៀត ទើបរក្សាសាកសពមិនឲ្យរលួយ ព្រោះតាមធម្មតាគឺ មិនអាចទៅរួចនោះទេ។ សាកសព នេះត្រូវរក្សាទុកនៅសារមន្ទីរ ខេត្ត Hunan ដើម្បីធ្វើការពិសោធន៍បន្តទៀត៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments