Header Ads

រកបានហើយ សូមស៊ែរចែកគ្នា!! អាថ៌កំបាំងធ្វើឲ្យដូងធម្មតា ក្លាយជាដូងខ្ទិះ

☞ វិធីដែលអាចធ្វើអោយដូងធម្មតាក្លាយទៅដូងខ្ទិះ
សូមជួយចែករំលែកបន្តឲ្យកសិករយើងបានដឹងផង!

– វិធីទី១៖​ ឲ្យយកថង់ប្លាស្ទិករុំធ្លាយវា​ គឺរុំតាំងតែពីធ្លាយនោះនៅជាខ្ពបចាប់ផ្តើមបែកចេញផ្កាម្លេះ។​ រុំរហូតផ្លែធំគួរសមចាំស្រាយចេញ ផ្លែដែលយើងរុំថង់នោះ នឹងក្លាយជាផ្លែខ្ទិះ 80-90%ឯណោះ។​

– វិធីទី២៖ យកផ្លែដូងទុំធម្មតាមកបណ្តុះឲ្យបានពន្លកប្រវែងប្រមាណ30សម​ រួចកាប់គូទដូងបាយកកំពីងចេញឲ្យអស់​​ យកដីស្អិតមកញាត់ឲ្យពេញហើយណែនល្អរួចសឹមយកទៅដាំ។​ វិធីនេះវានឹងបានក្លាយជាដូងខ្ទិះ៥០% ក្នុងធ្លាយ​ បើចង់បានភាគរយរហូត៨០ទៅ៩០%​​ សូមយកផ្លែដូងមិនខ្ទិះរបស់ដើមដែលបានធ្វើនេះទៅបណ្តុះធ្វើវាម្តងទៀត។​

យកដូងដែលយើងបណ្ដុះ មកអារកាត់កន្ទុយរបស់វា បារយកចេញនូវកំពីងខាងក្នុងអោយអស់ រួចហើយបិទមុខកាត់ដោយដីឥដ្ឋអោយពេញ រួចហើយយកទៅដាក់ផ្សាំកូនដូងអោយវាលូតលាស់រឹងមាំជាមុនសិនសិមយកទៅដាក់ដាំ។ តោះពិសោធន៍ទាំងអស់គ្នា។

….ឯកសារខ្លះថាដូងមួយធ្លាយអាចមានខ្ទិះតែមួយផ្លែ ឬច្រើនបំផុត៣ផ្លែប៉ុណ្ណោះ។​​ ធ្វើម៉េចដឹងថាផ្លែណាខ្ទិះ​​ មួយណាមិនទៅ?​​ គឺយកដូងចាស់មកក្រឡុកមើល បើមិនឮសូទឹកទេគឺវាជាផ្លែខ្ទិះហើយ

ប្រភព៖ freeshare

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments