Header Ads

ចម្លែកណាស់!! ប្រមាញ់បានជ្រូកព្រៃមួយក្បាល ដល់ពេលវះសាច់មើលស្រាប់តែតក់ស្លុតយ៉ាងខ្លាំង

អាមេរិក) បុរសម្នាក់ឈ្មោះ Morgan Hill រស់នៅរដ្ឋ California សហរដ្ធអាមេរិកបាន​ដើរបរបាញ់ជ្រូក​ព្រៃ ១​ក្បាល នៅក្នុងព្រៃដើម្បីយកមកធ្វើម្ហូប បន្ទាប់មកបុរសនោះក៏ទៅយកកាំបិតទៅវះយកសាច់របស់វា ក៏ស្រាប់តែធ្វើអោយម្នាក់ៗ រន្ធត់និងតក់ស្លុតយ៉ាងខ្លាំង ក៏ដោយសារតែសាច់របស់វាមាន​ពណ៌​ខៀវ​ស្រងាត់ទៅវិញ ដែលខុសពីសាច់ជ្រូកព្រៃធម្មតា។

បុរស​​នោះបានគិត​ថា ប្រហែលជា​ជ្រូកព្រៃ​នេះ​បាន​ស៊ី​កាកសំណល់​នៃ​រ៉ែ​បា​រ៉​ត នៅ​តំបន់​ជិតៗ​នោះហើយ ទើបបានជាធ្វើ​ឲ្យ​ស្រទាប់​ខ្លាញ់​របស់​វា​ទាំង​ផ្ទាំងៗ ក្លាយជា​ពណ៌​ខៀវ​បែបនេះ។ ​​ប៉ុន្តែ អាស្រ័យ​ដោយ​មុន​នោះ គាត់​ប្រមាញ់​បាន​សត្វ​ដទៃៗ​ទៀត តែ​ពុំ​ប្រទះឃើញ​មាន​សម្បុរ​សាច់​បែបនេះ ទើប​បង្ហោះ​ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ បំណង​សាកសួរ​យោបល់។ ទន្ទឹម​នោះ លោក​ក៏បាន​យក​សាច់​មួយផ្នែក​បញ្ជូន​ទៅកាន់​សកលវិទ្យា​ល័យ California ដើម្បី​ពឹង​អ្នកជំនាញ​ការបកស្រាយ។

បើតាមកាបញ្ជាក់ពីអ្នកជំនាញការ​នៃ​សកលវិទ្យា​ល័យ California បាន​ឲ្យ​ដឹងថា ផ្អែកលើ​ហេតុការណ៍​ធ្លាប់​កើតមាន​ស្រដៀង​គ្នា គឺ​ជ្រូកព្រៃ​នេះ​អាច​ស៊ី​ប៉ះចំ​សារធាតុ​គីមី​ពុល ទើប​ធ្វើ​ឲ្យ​សាច់​វា​ប្រែ​ពណ៌​យ៉ាងនេះ។ ព្រមជាមួយ​នោះ អ្នកជំនាញការ​ក៏​ទូន្មាន​ពុំ​ឲ្យ​ពលរដ្ឋ​បរិភោគ​សាច់សត្វ​បែបនេះ​ឲ្យ​សោះ៕

ប្រភព៖ freeshare

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments