Header Ads

ពិតជាមិនធម្មតាទេ!! ឥទ្ធិពលនៃការកែសម្ផស្សរបស់កូរ៉េ បានធ្វើឲ្យបុរសជនជាតិថៃប្រែមុខមាត់សឹងមិនគួរឲ្យជឿ (មានវីដេអូ)

កម្មកររោងចក្រថៃម្នាក់ អាយុ 22 ឆ្នាំ បានធ្វើឱ្យម្តាយរបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងកម្មវិធី Let Me In Thailand ដែលជាកម្មវិធីផ្សាយទូរទស្សន៍ដ៏ពេញនិយមរបស់ប្រទេសថៃ បន្ទាប់ពីបានសម្រេចចិត្តទទួលការវះកាត់កែសម្ផស្ស និងទទួលបានលទ្ធផលមិនគួរឲ្យជឿ។ លោក Noppajit Monlin អាយុ 22 ឆ្នាំ តែងតែចង់ផ្លាស់ប្តូរនូវរូបរាងរបស់ខ្លួន ដោយសារតែឆ្អឹងថ្គាមរបស់គាត់មិនអំណោយផល ធ្វើឲ្យគាត់មិនអាចទំពារអាហារបានដូចមនុស្សទូទៅឡើយ។

ដោយភាពអៀនខ្មាសនឹងរូបរាងមិនប្រក្រតីរបស់ខ្លួន លោក Noppajit តែងតែទៅសម្ងំញ៉ាំតែម្នាក់ឯងកំឡុងពេលសម្រាកអាហារថ្ងៃត្រង់របស់គាត់។ ប៉ុន្តែជាចៃដន្យ នៅរដូវកាលទី ៣ ក្នុងកម្មវិធីទូរទស្សន៍មួួយនេះ លោក Noppajit ត្រូវបានជ្រើសរើសឱ្យទទួលការវះកាត់កែសម្ផស្សនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ដើម្បីទទួលរូបរាងដែលខ្លួនចង់បានបុរសជនជាតិថៃរូបនេះបានឆ្លងកាត់ថ្គាម ថ្ងាស និងត្របកភ្នែក។ កម្មវិធីមួយនេះ ក៏បានផ្តល់ឱ្យគាត់នូវការចាក់បូថក ដើម្បីព្យាបាលស្បែកជ្រីវជ្រួញ និងកម្ចាត់ស្នាមជាំផងដែរ។ បន្ទាប់ពីសម្រាកអស់យៈពេលបីខែ លោក Noppajit គ្រោងនឹងជួបម្ដាយជាលើកដំបូងនៅភោជនីយដ្ឋានដូចរាល់ដង ហើយអ្វីដែលភ្ញាក់ផ្អើលនោះគឺ ម្ដាយរបស់គាត់មិនស្គាល់កូនប្រុសឡើយ។ ម្តាយរបស់ Noppajit បាននិយាយមុនពេលស្រក់ទឹកភ្នែកនៅលើកាមេរ៉ាថា “ខ្ញុំពិតជានឹកគាត់ហើយពិតជាមិននឹកស្មានឡើយ រហូតព្យាយាមស្វែងរកមុខរបួសវះកាត់របស់កូនប្រុសខ្លួនដើម្បីបញ្ជាក់។

នៅក្នុងបទសម្ភាសន៍មួយនៅក្នុងកម្មវិធីនោះ លោក Noppajit បាននិយាយថាជីវិតរបស់គាត់បានផ្លាស់ប្តូរយ៉ាងខ្លាំង ជាពិសេសនៅក្នុងបរិបទសង្គម។ យ៉ាងណាមិញ ទោះបីជាមុខមាត់របស់លោកដូចនឹងតារាកូរ៉េក៏ដោយ ក៏លោក Noppajit បាននិយាយថាគាត់នៅតែជាមនុស្សដដែល ហើយបេះដូងរបស់គាត់នៅតែជាកម្មសិទ្ធិរបស់ “Tob” ដែលជាស្ត្រីប្តូរភេទ បានជួបនៅលើហ្វេសប៊ុកនិងបានទាក់ទងគ្នាអស់រយៈពេល ៣ ឆ្នាំមកហើយ៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments