Header Ads

ឲ្យរាង កំចេះតែហ៊ាន! ខ្លួនមានប្រពន្ធរួចហើយ មកបោកនាងថានៅកំលោះ ព្រមរួមរស់ជាមួយគ្នារាប់ឆ្នាំ ទំរាំដឹង… ខឹងដល់កំពូល ទៅដុតផ្ទះឆេះខ្ទេច

ក្រុងប៉ាតាយ៉ា ថៃ៖ មានហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ បានកើតឡើងនៅក្រុងប៉ាតាយ៉ា ដោយស្រ្តីម្នាក់ អាយុ 42ឆ្នាំ បានខឹងនឹងបុរសវ័យក្មេងម្នាក់ ដែលស្រលាញ់នាង និងរួមរស់នៅជាមួយគ្នា អស់រយៈពេល ជាយូរមកហើយ និងបានទុកចិត្តគ្នា ទៅវិញទៅមកផងដែរ។

មុនពេលស្រលាញ់គ្នា បុរសនោះ បានប្រាប់ថា គាត់នៅកំលោះមិនទាន់មានគ្រួសារទេ ធ្វើឲ្យនាងព្រមទទួលយកបុរសម្នាក់នោះ ជាគូរអនាគត ព្រមប្រគល់ខ្លួនប្រាណ និងរួមរស់ជាមួយគ្នា សង្ឃឹមថា នឹងមានសុភមង្គលដូចអ្នកដទៃ ។

ចំណែកបុរសកំហូចដែលរងគ្រោះនោះ នៅសុខៗស្រាប់តែភ្លើងឆេះផ្ទះខ្ទេច ខូចខាតទាំងស្រុង តែសំណាងល្អគ្មាននរណាម្នាក់ ទទួលគ្រោះថ្នាក់ ហើយក្រុមពន្លត់ភ្លើង ចូលទៅពន្លត់ភ្លើងដោយប្រើពេលវេលា 30នាទី ទើបភ្លើងរលត់អស់ជាស្ថាពរ។

មន្រ្តីសមត្ថកិច្ច បានប្រាប់អ្នកសារព័ត៌មានថា ស្រ្តីបង្ករហេតុនឹងទទួលខុសត្រូវ ចំពោះអ្វីៗគ្រប់យ៉ាង ដែលនាងបានធ្វើ ហើយជាជំហានដំបូង ប៉ូលីសបាននាំខ្លួននាង ទៅកាន់ប៉ុស្តិ៍ប៉ូលិស ក្រុងប៉ាតាយ៉ាដើម្បីសាកសួរ និងចាត់ការទៅតាមនិតិវិធីច្បាប់ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments