Header Ads

ពិតជាអស្ចារ្យណាស់!! បើ​បាន​ជួបសត្វប្រភេទនេះ វានឹង​ក្លាយជា​កំណប់ទ្រព្យដ៏មានតម្លៃ ដោយសារតែ…...

សត្វ​សមុទ្រ​ដែល​ប្រិយមិត្ត​អ្នកអាន​បានឃើញ​ដូច​ក្នុង​រូបភាព​នេះ គឺជា​ប្រភេទ​សត្វ​រស់​នៅតាម​ក្រហែង​ថ្ម​នៃ​តំបន់​ឆ្នេរសមុទ្រ ហើយ​បើ​មើល​ពី​សម្បក​ខាងក្រៅ សត្វ​សមុទ្រ​ប្រភេទ​នេះ​មាន​ទំហំ​ធំ​ជាង​ម្រាមដៃ​បន្តិច និង​មាន​រូបរាង​ស្រដៀង​នឹង​បាតជើង​នាគ ប៉ុន្តែ​ភាគច្រើន​គេ​និយម​ហៅថា «​ខ្យង​ក្រញាំ​ឆ្កែ​» ខណៈ​នៅ​បណ្តា​ប្រទេស​លោកខាងលិច (​បស្ចិមប្រទេស​) និយម​ហៅថា «​ជល​សមុទ្រ​មកពី​ឋាននរក​» ។

«​ខ្យង​ក្រញាំ​ឆ្កែ​» នេះ​ត្រូវបាន​គេ​រកឃើញថា មាន​សារធាតុ​បំប៉ន​ខ្ពស់​ពីព្រោះ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន កាល់ស្យូម និង​អ៊ីយ៉ូត ទើប​វា​ក៏មាន​តម្លៃនៅលើទីផ្សារ​ខ្ពស់​គួរសម​ដែរ ។

ដូច្នេះ ប្រសិនបើ​ប្រិយមិត្ត​អ្នកអាន​បាន​ប្រទះឃើញ​សត្វ​សមុទ្រ​ប្រភេទ​នេះ​នៅតាម​ក្រហែង​ថ្ម​នៃ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​យើង សូមកុំ​មើលរំលង​ឲ្យ​សោះ ពីព្រោះ​វា​អាច​ក្លាយជា​កំណប់ទ្រព្យ​ជាប់​នឹង​ខ្លួន​អស់លោកអ្នក​ជាក់​ជាមិនខាន​ឡើយ ៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments