Header Ads

ហេតុតែទីទាល់!! ដើម្បីយកលុយព្យាបាលឪពុក កូនស្រីសុខចិត្តលក់គោដ៏ឆ្លាត ដែលខ្លួនស្រលាញ់បំផុត តែក្រោយមកស្រាប់ជួបរឿងភ្ញាក់ផ្អើល…..

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុកមួយ បានចុះផ្សាយរឿងរ៉ាវ ហេតុការណ៍ដ៏រំភើបមួយ ក្រោយពីស្ត្រីម្នាក់បានសម្រេចិត្ត លក់គោមួយក្បាល ដែលគោនោះមានភាព វ័យឆ្លាតខ្លាំងណាស់ ហើយត្រូវបានស្ត្រីនោះ លក់ទៅឲ្យឈ្មួញកាប់គោ ដើម្បីយកប្រាក់ទៅព្យាបាលជម្ងឺរបស់ឪពុកនាង។

តែទោះជាយ៉ាងណា មិត្តភក្តិរបសនាងជាច្រើន ក្រោយពីដឹងរឿងនេះ ក៏បានប្រមូលប្រាក់គ្នា ដើម្បីបង់ជំនួស ការលក់គោមួយក្បាលនេះ យកមកវិញ។ ស្ត្រីម្នាក់នោះ ឈ្មោះ មលិតា ឬហៅក្រៅថា Tuk អាយុ៥១ឆ្នាំ រស់នៅក្នុងខេត្តបុរីរ៉ាំ ហើយរូបនាងបានចិញ្ចឹម សត្វគោមួយក្បាល តាំងតែពីវាកើតមកម្ល៉េះ ដោយវាអាយុបាន១ឆ្នាំ មានទំងន់២០០គីឡូក្រាម ហើយគាត់បានដាក់ឈ្មោះវាថា Loars ។

ស្ត្រីខាងលើបានប្រាប់ថា នាងស្រលាញ់គោនេះណាស់ ពេលខ្លះនាងបានទៅទិញ ទឹកដោះគោយកមកឆុង ឲ្យវាផឹកទៀតផង តែក្រោយពីឪពុករបស់នាង បានធ្លាក់ខ្លួនឈឺ ដេកក្នុងមន្ទីរពេទ្យមក នាងពុំមានប្រាក់គ្រប់គ្រាន់ សម្រាប់បង់ថ្លៃព្យាបាលជំងឺឪពុកនាង ទើបនាងបានសម្រេចចិត្តលក់គោ ដ៏គួរឲ្យស្រលាញ់មួយក្បាលនេះ ដើម្បីយកប្រាក់មកដោះទាល់ ។

មិនដល់ប៉ុន្មានថ្ងៃផង ឈ្មួញទិញគោ ក៏បានមកតថ្លៃទិញគោនេះ ក្នុងតម្លៃ ២៤,០០០បាត ហើយនាងក៏យល់ព្រមលក់តែម្តង លុះដំណឹងនេះ បានឮដល់មិត្តភក្តិរបស់នាង ពួកគេក៏បានចូលលុយគ្នា ដេញថ្លៃទិញគោនេះមកវិញ ក្នុងតម្លៃ ២៨,០០០បាត ហើយមិត្តភក្តិរបស់នាង ក៏បានយកគោមួយក្បាលនេះ ទៅប្រគេនលោកនៅក្នុងវត្តមួយកន្លែង ក្នុងស្រុកនាងរ៉ង ខេត្តបុរីរ៉ាំ ដើម្បីឲ្យព្រះសង្ឃជួយមើលថែ គោមួយក្បាលនេះ ព្រោះវត្តនេះមានកន្លែង ទទួលចិញ្ចឹមសត្វគោ និងសត្វក្របី ពេលដែលប្រជាជនយកមកប្រគេន ។

ក្រោយពីមានការបង្ហោះរឿងនេះឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ូក ធ្វើឲ្យមានការចុច ស៊ែរតៗគ្នាយ៉ាងច្រើន ហើយមានការ បញ្ចេញមតិភាគច្រើន ចំពោះរឿងរ៉ាវនេះ ជារឿងល្អមួយ ដែលមានអ្នកចិត្តបុណ្យ រំដោះជីវិតសត្វគោ ដ៏ឆ្លាតមួយក្បាលនេះ ពីដៃឈ្មួញកាប់គោ ក៏ដូចជាការចូលរួម ជួយជីវិតរបស់ឪពុកស្ត្រីម្ចាស់គោ ដើម្បីយកប្រាក់ទៅព្យាបាលជំងឺទៀតផង ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments