Header Ads

ភ្ញាក់ផ្អើលខ្លាំង! បន្ទាប់ពីប្រទះឃើញខ្ទមចម្លែកមួយនៅកណ្ដាលព្រៃដ៏ជ្រៅ ក៏ចូលទៅមើលខាងក្នុង ព្រឺក្បាលខ្ញាកពេលឃើញ....

វេបសាយបរទេសបានបង្ហោះរឿងរ៉ាវទាក់ទងនឹងខ្ទមចាស់មួយស្ថិតនៅក្នុងព្រៃជ្រៅ ដែលគេសាងសង់ទុកចោល ខណៈដែលបុរសម្នាក់កំពុងដើរក្នុងព្រៃ នៅកាលីហ្វរញ៉ា សហរដ្ឋអាមេរិក គាត់បានប្រទះឃើញខ្ទមតូចមួយ យ៉ាងអាថ៍កំបាំងពាសពេញទៅដោយរបស់របរដ៏ចម្លែក។

លោក Mark Andre គឺជាអ្នកដែលបានប្រទះឃើញខ្ទមតូចមួយនេះ នៅក្នុងព្រៃ Arcata Community Forest រដ្ឋកាលីហ្វញ៉ា នៅខាងក្នុងខ្ទមពាសពេញទៅដោយរបស់របរគួរឲ្យចាប់អារម្មណ៍ជាច្រើនមានដូចជា សៀវភៅសិក្សា សៀវភៅនិទាន ម៉ាស៊ីនអង្គុលីលេខ និងរូបភាពស្រីស្អាតដ៏សិចស៊ី។

នេះគឺជាខ្ទមដែលលោក Mark Andre បានជួបប្រទះខណៈដែលខ្លួនបានដើរព្រៃ វាបានលាក់ខ្លួនយ៉ាងសម្ងាត់មើលមិនឃើញឡើយក្នុងចម្ងាយ១០០ម៉ែត្រ។

ខ្ទមនោះធ្វើអំពីឈើ និងប្លាស្ទិច លោក Mark ពេលដែលគាត់ចូលមកព្រៃនៅបរិវេណនេះកាលពីឆ្នាំ ១៩៨៥ គាត់មិនបានឃើញស្នាមអ្វីនោះទេ។ នៅពេលដែលមន្រ្តីព្រៃឈើ Javier Nogueira, Nick Manfredonia និង Heidi Groszmann គាត់មកពិនិត្យខ្ទមនៅកន្លែងនេះ ពួកគាត់មិនបានឃើញមានមនុស្សមកស្នាក់នៅឡើយមានតែរបស់ប្រើប្រាស់ទុកចោលយ៉ាងច្រើន។

សម្លឹងមើលទៅក្រៅតាមចន្លោះបង្អួចឃើញមានតែព្រៃឈើដ៏ស្ងប់ស្ងាត់ដាច់ឆ្ងាយពីតំបន់មនុស្សរស់នៅ។ នៅលើធ្នើមានដាក់គ្រឿងទេសសឹងគ្រប់ប្រភេទ។អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺម៉ាស៊ីនអង្គុលីលេខចាស់មួយម៉ាក Royal ដែលគេសន្និដ្ឋានថាទីកន្លែងនេះគឺជាកន្លែងអ្នកនិពន្ធឬសិល្បករ ព្រោះក្រៅពីម៉ាស៊ីនអង្គុលីលេខនៅមានសៀវភៅរឿងនិទាន អក្សរសាស្រ្ត និងសៀវភៅសិក្សាជាច្រើនក្បាលដូចជា Catch Me If You Can របស់ Frank Abagnale មានកាសែតតន្ត្រីទៀតផង។

ក្រៅពីនោះគេបានប្រទះឃើញថ្វីដៃអ្នកនិពន្ធឈ្មោះ “Different Everywhere” រៀបរាប់ទាក់ទង អំណាចនិងសង្គម ក្រៅពីនោះអាជ្ញាធរបានបិទប្រកាសជូនដំណឹងឲ្យរុះរើចេញពីព្រៃ។ក្រោយមកមិនបានប៉ុន្មានថ្ងៃផងអាជ្ញាធរបានឃើញថា “ខ្ទមបានបាត់ទៅហើយ!” ដោយងឿងឆ្ងល់ថាហេតុអ្វីបានជាការដឹកជញ្ជូនរបស់របរចេញចូលដោយគ្មានអាជ្ញាធរណាម្នាក់បានដឹងសោះឡើយ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments