Header Ads

សំណាងមើលមិនឃើញទេ!! ពីអ្នកនេសាទក្រីក្រម្នាក់ក្លាយជាអ្នកមានមួយពព្រិចភ្នែក ដោយសារតែដុំពណ៌សអណ្តែតលើសមុទ្រទាំងនេះ (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ បុរសជាអ្នកនេសាទក្នុងសមុទ្រ និងមានជីវភាពក្រីក្រលំបាកម្នាក់ មានសំណាងក្លាយជាអ្នកមានព្រទ្យសម្បត្តិស្ដុកស្ដម្ភ ក្រោយពីគាត់បានរកឃើញកំអួតត្រីប៉ាឡែនជាច្រើនគីឡូ ដែលអណ្តែតនៅលើទឹកសមុទ្រ។ បុរសមានសំណាងរូបនេះមានឈ្មោះថា Sukardi រស់នៅក្នុងតំបន់ Kaur Regency នៃកោះសូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។

បុរសម្នាក់នេះជាអ្នកស្រលាញ់ធម្មជាតិណាស់ ដោយពេលខ្លះគាត់បានចំណាយពេលវេលាជាច្រើន ដើម្បីប្រមូលសំរាមចេញពីទឹកសមុទ្រទៀតផង ខណៈអ្នកនេសាទផ្សេងទៀត មិនខ្វល់រឿងសំរាមនោះទេ។ ក្នុងថ្ងៃមួយគាត់បានជិះទូក ដើម្បីប្រមូលសំរាមពីលើទឹកសមុទ្រ និងយកទៅដុតចោលនៅលើគោក ដូចរាល់ដង តែលើកនេះគាត់បានឃើញដុំដូចជាក្រមួនពណ៌សមួយដុំ ហើយដោយឆ្ងល់ថាវាជាអ្វី ទើបគាត់ចាប់ផ្តើមសិក្សា និងស្វែងយល់ពីដុំមួយនោះ។

ក្រោយមកទើបគាត់ដឹងថា ​ដុំនោះជាកំអួតរបស់ត្រីបាឡែន ដែលគេអាចយកវាទៅធ្វើជាទឹកអប់ និងគ្រឿងមានក្លិនក្រអូបផ្សេងទៀតបានជាច្រើនប្រភេទ ហើយវាត្រូវបានគេលក់តម្លៃដ៏ថ្លៃទៀតផង។ បន្ទាប់ពីបានដឹងការពិតហើយ គាត់បានទៅប្រមូលយកកំអួតត្រីបាឡែននោះបានចំនួន ៥០គីឡូ និងលក់បានលុយចំនួន ២២៤,៧៥៤ ដុល្លារអាមេរិក។ ចំនួនលុយនេះអាចធ្វើឲ្យគាត់ក្លាយជាអ្នកមានម្នាក់បាននៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments