Header Ads

ញាក់សាច់!! រកមាសដំបូងឃើញប្រអប់មួយស្មានថាគ្រាប់បែកមិនទាន់ផ្ទុះរត់ចង់ងាប់ តែដល់ពេលដឹងការពិតញាក់សាច់…

អាមេរិក៖ បុរសម្នាក់ដែលមាននិស្ស័យចូលចិត្តខាងស្វែងរកមាសតាមរយៈឧបករណ៏គាត់ ដែលជារាងរាល់ថ្ងៃគាត់តែងតែចេញស្វែងរកមាសក្នុងតំបន់ដែលធ្លាប់មានសង្រ្គាម ព្រោះទីនោះសំបូរទៅដោយវត្ថុមានតម្លៃបន្សល់ទុកពីសង្រ្គាម ប៉ុន្តែក៏មានគ្រោះថ្នាក់ណាស់ដែលនៅទីនោះ។ តែទោះបីយ៉ាងណានៅទីនេះក៏ជាកន្លែងសំខាន់សម្រាប់អ្នកផ្សងព្រេងផងដែរ។

តាមប្រភពបានបន្តថាបុរសម្នាក់ដែលចេញមកស្វែងរកមាសដំបូងក្នុងតំបន់នេះ ស្រាប់តែជួបរឿងមួយនឹកស្មានមិនដល់ថាឧបករណ៏របស់គាត់អោយសញ្ញាមិនឈប់ ហាក់បង្ហាញថាបានជួបរបស់អ្វីចម្លែកហើយ លុះក៏ប្រទះឃើញប្រអប់មួយ ពេលនេះឧបករណ៏របស់គាត់អោយសញ្ញាខ្លាំងទៅៗ គាត់ភ័យពេកក៏រត់ឡើងដាច់ផ្ងារ ដោយគាត់យល់ថាប្រហែលជាគ្រាប់បែក ឬមីនក៏មិនដឹងបានជាឧបករណ៏នេះអោយសញ្ញាខ្លាំងខុសធម្មតាអញ្ចឹង។ មួយសន្ទុះក្រោយគាត់ដូចជាមិនអស់ចិត្តទាល់តែសោះព្រោះគិតថា ចុះបើសិនជារបស់មានតម្លៃតើគិតម៉េច? ដោយទ្រាំមិនក៏សម្រេចចិត្តប្រថុយទៅរកទាំងភាពភ័យខ្លាច តែចុងក្រោយគាត់ក៏សម្រេចចិត្តបើកប្រអប់នេះមើល ការពិតក្នុងប្រអប់នេះមានវត្ថុមានតម្លៃជាច្រើន ដូចជាកាក់មាស ខ្សែក ចិញ្ចៀនផងដែរ។ ចុះអ្នកគិតយ៉ាងម៉េចវិញ?

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments