Header Ads

សត្វនេះពិតជាឆ្លាតណាស់!! ប្តីប្រពន្ធមួយគូបានប្រើប្រាស់វិធីសាស្រ្តនេសាទបែបបុរាណមួយ ដែលសឹងតែមិនធ្លាប់បានដឹង ដោយប្រើសត្វស្លាបជាឧបករណ៍ក្នុងការនេសាទ (មានវីឌីអូ)

ប្រទេសចិន ៖ ការនេសាទត្រីជារឿងដែលត្រូវបានគេធ្វើឡើងទាំងយូរណាស់មកហើយ ពីមួយសម័យទៅមួយសម័យគេក៏តែងតែធ្វើការផ្លាស់ប្តូរវិធីសាស្រ្តក្នុងការនេសាទដើម្បីអោយទទួលបានផលកាន់តែច្រើន។ ប្រភពព័ត៌មានចិនបានចុះផ្សាយពី វិធីសាស្រ្តក្នុងនេសាទត្រីរបស់ប្តីប្រពន្ធមួយគូដែលមានលក្ខណៈប្លែកពីគេ។ គេបានប្រើប្រាស់ពពួកសត្វស្លាបម៉្យាងដើម្បីធ្វើជាឧបករណ៍សំរាប់នេសាទ ដោយប្រើខ្សែពិចចងនៅនឹងករបស់វាហើយប្រលែងពួកវាចូលទៅក្នុងទឹក។ វីធីសាស្រ្តនេះអាចរកត្រីបានច្រើនគួរសម តែយ៉ាងណាក៏វាមិនដល់ការប្រើប្រាស់ឧបករណ៍ទំនើបៗក្នុងពេលបច្ចុប្បន្ននេះដែរ តែនៅតែមានគ្រួសារអ្នកនេសាទមួយចំនួនប្រើប្រាស់វិធីសាស្រ្តនេះ។

ក្រុមអ្នកនេសាទនៅតំបន់ Amphoe Kanchanaburi ក្បែរសមុទ្របាននិយាយថាបើទោះបីជាការប្រើប្រាស់វិធីសាស្រ្តបែបនេះមិនបានធ្វើអោយពួកគាត់មានបានក៏ដោយ ប៉ុន្តែវាក៏មិនមានភាពប៉ះពាល់ដល់ធនធានធម្មជាតិខ្លាំងដូចការប្រើឧបករណ៍ទំនើបៗដែរ។ ហើយពួកគាត់ក៏អាចរកប្រាក់កម្រៃបានល្មមគ្រប់គ្រាន់សំរាប់ផ្គត់ផ្គង់ក្នុងគ្រួសារដែរ ណាមួយទៀតគាត់បានប្រាប់ថាគាត់មិនចង់អោយប្រពៃណីនៃការនេសាទតាមបែបផែនមួយនេះត្រូវបានបាត់បង់នោះទេ។បេតិកភ័ណ្ឌវប្បធម៌អរូបីមួយនេះត្រូវបានគេដឹងថាមាសននៅក្នុងខេត្ត Jiangxi ប្រទេសចិន ហើយនៅមានអ្នកនេសាទតែជាង១០០០នាក់ប៉ុណ្ណោះដែលប្រើប្រាស់វិធីសាស្រ្តមួយនេះ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព៖ khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments