Header Ads

ពិតជាអស្ចារ្យណាស់!! ថៅកែក្រុមហ៊ុនលក់ពេជ្រឥណ្ឌា ជូនរង្វាន់បុគ្គលិក រថយន្ត១២៦០គ្រឿង ផ្ទះ៤០០ខ្នង និង…

​លោក​ Savjibhai Dholakia ជា​ថៅកែ​ក្រុមហ៊ុន​ឥណ្ឌា​នាំ​ពេជ្រ​ចេញ​ Hare Krishna Exports បាន​​ផ្ដល់​រង្វាន់​​លើក​ទឹក​ចិត្ត​ (Bonus)​ ដល់​បុគ្គលិក​​រាប់​ពាន់​នាក់​​​ មាន​ដូច​ជា​​រថយន្ត ផ្ទះ​ល្វែង​​​ និង​គ្រឿង​អលង្ការ​ជា​ច្រើន​ទៀត​ មុន​ពិធី​បុណ្យ​សាសនា​​ហិណ្ឌូ Diwali មក​ដល់។

ថៅកែ​ជា​មហាសេដ្ឋី​រស់​នៅ​ក្នុង​រដ្ឋ​ Surat ប្រទេស​ឥណ្ឌា​នេះ​ បាន​នាំ​ចេញ​​ផលិតផល​​ពេជ្រ​ទៅ​បរទេស​ជាង​ ៧០​ប្រទេស។ ការ​​ផ្ដល់​រង្វាន់​​ធ្វើ​ឲ្យ​កក្រើក​​ខាង​លើ​ ​គឺ​ដោយសារ​​ក្រុមហ៊ុន​​បាន​​លក់​​គ្រប់​​គោល​ដៅ​កំណត់ និង​សម្រាប់​អបអរ​ពិធី​បុណ្យ​ខាង​មុខ​ផង។

​លោក​​បញ្ជាក់​ថា “​​​គោល​បំណង​​របស់​យើង​​ គឺ​ចង់​​ឲ្យ​បុគ្គលិក​នីមួយៗ​​ត្រូវ​តែ​មាន​ផ្ទះ និង​​រថយន្ត​ផ្ទាល់​ខ្លួន​​ក្នុង​រយៈពេល​​៥​​ឆ្នាំ​​ក្រោយ។ ​ដូច្នេះ​​យើង​​សម្រេច​​ជូន​រង្វាន់​​​ជា​រថយន្ត​ ១២៦០​​គ្រឿង ​ផ្ទះ​​ល្វែង​​ ៤០០​​ខ្នង និង​​​ប្រអប់​គ្រឿង​​អលង្ការ​មួយ​ចំនួន​​ដល់​បុគ្គលិក​ឆ្នើម​។

មហាសេដ្ឋី​ដដែល​បន្ថែម​ថា ​រង្វាន់​ទាំង​នេះ​​ គឺ​ជា​​ការ​លើក​ទឹក​ចិត្ត ​​ទទួល​ស្គាល់​​​ការ​លក់​បាន​ប្រសើរ​​ក្នុង​រយៈ​ពេល​​៥​ឆ្នាំ​ចុងក្រោយ។ ​ការ​ចំណាយសរុប​​​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៧​លាន​ដុល្លារ​អាមេរិក សម្រាប់​បុគ្គលិក​​១៦៦៥​នាក់ ​ក្នុង​ចំណោម​​បុគ្គលិក​ទាំង​អស់​ ៥៥០០​នាក់៕

ប្រភព៖ konchab

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments