Header Ads

អុញមិចចឹង!! បុរសម្នាក់់វ័យ៤០ឆ្នាំបានចាប់ចងកូនស្រីដាក់លើម៉ូតូដើម្បីដឹកទៅ...

អន្តរជាតិ ៖ កាលពីពេលថ្មីៗនេះ ប៉ូលិស​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​ចោទប្រកាន់​បុរស​ម្នាក់​អាយុ 40 ឆ្នាំដោយបាន​ចោទប្រកាន់​បុរស​រូបនោះថា​បាន​ចាប់ចង​កូនស្រី​អាយុ 8 ឆ្នាំលើម៉ូតូ​របស់គាត់​ដើម្បីយទៅ​សាលារៀន​។ អ្នក​ឈរ​មើល​ចោទប្រកាន់​បុរស​នេះ​ថា​សាហាវឃោរឃៅ​ណាស់ ហើយបុរស​រូបនេះ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​បន្ទាប់ពី​កាសែត​ក្នុងស្រុក​នៅក្នុង​រដ្ឋ Uttar Pradesh បោះពុម្ពផ្សាយ​រូបថត​ដែល​ថត​ដោយ​អ្នកដំណើរ រយៈ48ម៉ោង ប៉ុណ្ណោះ។ ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅពេលដែល​នាយករដ្ឋមន្ត្រី​បានចាប់ផ្តើម​យុទ្ធនាការ​ដ៏​ធំ​មួយ​ដើម្បី​អប់រំ​ក្មេងស្រី​នៅក្នុង​ប្រទេស​ឥណ្ឌា ក្នុងការ​សិក្សា​និង​រៀន។ ប៉ូលីស​បាន​និយាយថា ឪពុក,គាត់​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ក្មេងស្រី​ដែលជា​កូនពៅ​របស់គាត់​ឱ្យទៅ​សាលារៀន​ជាពិសេស​ចាប់តាំងពី​នាង​បានធ្វើ​តេស្ត​សរសេរ(ប្រឡង​ធ្លាក់) ធ្វើ​ឲ្យ​នាង​ស្ទាក់ស្ទើរ​ក្នុងការ​ទៅ​សាលារៀន(ឬ​ហៅថា ជំងឺ​បាក់​ទឹកចិត្ត)។

ប៉ូលិស​និង​មហាជន​បាន​ចោទប្រកាន់​គាត់(ឪពុក)ពីបទ​រំលោភ​សន្តិភាព​និង​សេរីភាព អគ្គនាយក​ម៉ា​ស្ទ័​រ​នៃ​ប៉ូលីស Shailesh Pandey បាន​ប្រាប់ BBC និង​កាសែត The Times of India ពី​សម្ដី​របស់​ឪពុក​ក្មេង​នេះ​ថា “កូនស្រី​របស់ខ្ញុំ​នឹងមិន​ស្លាប់​ទេ​ប្រសិនបើ​ខ្ញុំ​នាំ​នាង​ទៅ​សាលារៀន,ប៉ុន្តែ​នាង​ប្រាកដជា​ស្លាប់​ប្រសិនបើ​នាង​មិនបាន​សិក្សា​រៀនសូត្រ​ទេនោះ។

នាយករដ្ឋមន្ត្រី Narendra Modi ថ្មីៗនេះ​បាន​បើក​យុទ្ធនាការ​ទាមទារ​ឱ្យ​ឪពុកម្តាយ​អប់រំ​កូនស្រី​របស់​ពួកគេ ដោយ​វិធីសាស្ត្រផ្សេងៗពីនេះ។ អ្នកធ្វើ​យុទ្ធនាការ​បាន​និយាយថា(សាលារៀន​នៅតែ​ជា​ក្តី​សុ​បិ​ន្ត​ឆ្ងាយ​សម្រាប់​ក្មេងស្រី​ជាច្រើន​ជាពិសេស​នៅតាម​ជនបទ​នៃ​ប្រទេស​ឥណ្ឌា​ហើយ​ឪពុកម្តាយ​ជាច្រើន​ត្រូវតែ​គិតថា​វា​មិនមែន​ចាំបាច់​អប់រំ​កូនស្រី​របស់​ពួកគេ​របៀបនេះ​នោះទេ វិធីសាស្ត្រ​គឺ​ត្រូវតែមាន​ច្រើនជាង​នេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments