Header Ads

លើសពីត្រូវឆ្នោតទៀត!!! ជួស​ជុល​ផ្ទះ​ទិញ​ត...ស្រាប់តែ​ប្រទះ​ឃើញ ហិប​ទ្រព្យ​…..

កន្លងមក គណនី​បណ្តាញ​សង្គម Branick 12 បាន​បង្ហោះ​ផ្សាយ​លើ Reddil នូវ​រូបភាព​នៃ «​ឃ្លាំង​ទ្រព្យ​» ដែល​ប្តី​ប្រពន្ធ​ពួកគេ «​ទទួលបាន​» ពេល​កំពុង​ជួសជុលផ្ទះ ។ រឿងរ៉ាវ​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​

តាម​នោះ Branik អាយុ ៣៥ ឆ្នាំ ប្រកប​របរ​ជាជាង​សិប្បកម្ម ។ ផ្ទះ​នេះ គាត់​បាន​ទិញ​តាំងពី​ប៉ុន្មាន​ឆ្នាំមុន​ម្ល៉េះ ។ វា​ត្រូវបាន​សាងសង់​អំឡុង​ឆ្នាំ​១៩៤០ ។​

ក្រោយពេល​ទិញ Branik ទើបបាន​ជួសជុល​តែ​ជា​ន់ទី​១ និង​ទី​២ ។ រហូតដល់​ពេល​មាន​ថវិកា​ទើប​ជួសជុល​ជាន់​ក្រោម​ដី ។ ស្មាន​ពុំ​ដល់​នៅ​ទីនោះ គាត់​បាន​ប្រទះ​នឹង​…..«កំណប់» ។​ ​ក្នុង​ប្រហោង​ឈើ​មួយ​លើ​ពិ​ដាន​ផ្ទះ Branik បាន​រកឃើញ​ប្រអប់​ដែក​ពណ៌​បៃតង មាន​សណ្ឋាន​បែប​បូរាណ ត្រូវបាន​លាក់​យ៉ាង​ប្រយ័ត្ន ក្រោម​ស្រទាប់​ម្នាងសិលា ។​

ដំបូង គាត់​ឃើញ​វា​ជា​វ៉ា​លី​ស​មួយ​ស្រាល ហើយ​ពុំ​សង្ឃឹមថា មាន​អ្វី​ពិសេស​ស្ថិត​ក្នុងនោះដែរ ។ គាត់​ប្រាប់ថាៈ «​ខ្ញុំ​យក​ប្រអប់​នោះ​ចេញ​ក្រៅ ហើយ​ហៅ​ភរិយា​មក ។ មាន​អ្វី​នៅ​ខាងក្នុង តែ​វា​ពុំ​ធ្ងន់ មើលទៅ​ស្រដៀង​កាក់ ឬ មាសសន្លឹក​» ។​

ពិតជា​ស្រវាំងភ្នែក ព្រោះ​ជា​កញ្ចប់​ប្រាក់​ដុល្លារ​ចំនួន ៣ កញ្ចប់ ។ ពួកយើង​ក៏​ចាប់​បើក​មើលឃើញថា កញ្ចប់​ទី​១​សុទ្ធតែ​ក្រដាសប្រាក់ ២០ ដុល្លារ មាន​ប៉ុន្មាន​ពាន់​ប៉ុណ្ណោះ ហើយក៏​បើក​កញ្ចប់​ទី​២ សុទ្ធតែ​ក្រដាស ៥០ ដុល្លារ រាប់​ទៅ​មាន ៥០០០ ដុល្លារ និង​ដល់​កញ្ចប់​ទី​៣ សុទ្ធតែ​ក្រដាស ១០០ ដុល្លារ ។ សរុប​កញ្ចប់​ទាំង​៣​មាន​ប្រាក់ ២៣,០០០ ដុល្លារ ។​ ​ក្រៅពីនោះ នៅមាន​ឃើញ​កាសែត Cleveland Plain Dealer ចាស់​មួយ​នៅក្រោម​បាត​ប្រអប់ ។​

កាសែត​នេះ​បោះពុម្ពផ្សាយ​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​១៩៥១ ប្រហែលជា​ពេលដែល​ម្ចាស់​របស់ទ្រព្យ​សម្បត្តិ​នេះ​យកមក​លាក់ទុក ។​

ពិតជា​ភ​ព្វ​សំណាង​ដែល​ស្មាន​ពុំ​ដល់​! មែន​ទេ ប្រិយមិត្ត​!!

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments