Header Ads

រឿងហេតុដ៏អស្ចារ្យ !!! បុរស​ម្នាក់​ដឹង​ខ្លួន​ឡើង​វិញ​បន្ទាប់​ពី​សន្លប់​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​សារ​ការ​មើល​ថែ​ជា​រៀង​រាល់​ថ្ងៃ​របស់​ប្រ​ពន្ឋ

អព្ភូត​ហេតុ​ដ៏​អ​ស្ចារ្យ !!! បុរស​ម្នាក់​ដឹង​ខ្លួន​ឡើង​វិញ​បន្ទាប់​ពី​សន្លប់​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​សារ​ការ​មើល​ថែ​ជា​រៀង​រាល់​ថ្ងៃ​របស់​ប្រ​ពន្ឋ. អាមេរិក៖ ពិត​ជា​រំ​ភើប ដែល​ភរិ​យា​មិន​បោះ​បង់​ក្តី​សង្ឃឹម និង​នៅ​តែ​បន្ត​មើល​ថែ​ទាំ​ប្តី​របស់​នាង​ដែល​គ្រូ​ពេទ្យ​ប្រាប់​ថា​លែង​មាន​សង្ឃឹម​អាច​ជួយ​សង្គ្រោះ​បាន​ទៅ​ហើយ​នោះ។រឿងហេតុបានកើតឡើង ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ដែលលោក ម៉ាត វ័យ ២២ឆ្នាំ ត្រូវជាស្វាមីរបស់នាង ដានីលី វ័យ ២២ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពី ឆ្នាំ២០១០ ហើយ​រង​

របួស​ដ៏ធ្ងរធ្ងន់ សន្លប់ បាត់ស្មារតី អស់រយៈពេល ៩ថ្ងៃ ក្រោយកើតហេតុ។ គាត់បានជាសះស្បើយតិចតួចបំផុត ត្រឹមតែ ១០ភាគរយប៉ុណ្ណោះ។ ក្រោយមក គ្រូពេទ្យ ដែលព្យាបាល លោក ម៉ាត ផ្តល់យោបល់ឲ្យនាង ដានីលី ថា “គួរតែបញ្ឈប់ ការព្យាបាល និងអនុញ្ញាតឲ្យ គាត់ទៅកាន់ សុគតិភព ពីព្រោះ គាត់នឹងមិនអាចដឹងខ្លួន ឡើងវិញនោះទេ” ។ ប៉ុន្តែដោយសារ ភាពស្មោះត្រង់ និងស្រលាញ់ស្វាមី ដានីលី នាងបានបដិសេធ ការផ្តល់យោបល់របស់គ្រូពេទ្យ ហើយសុខចិត្តនៅមើលថាទាំ ប្តីរបស់នាង

ជារៀងរាល់ថ្ងៃ ដោយ គេងជិតប្តី និងព្រមទាំង និយាយទៅកាន់ប្តី ដែលសន្លប់បាត់ស្មារតី គ្រប់ពេល។ អស់រយៈពេល ៣ ខែ ប្តីរបស់នាង ដានីលី នៅតែមិនដឹងខ្លួន ហើយគ្មានការជាសះស្បើយ បន្ទាប់មក គ្រូពេទ្យក៏អនុញ្ញាត ឲ្យដានីលី បញ្ជូនស្វាមី ទៅមើលថែរក្សានៅក្នុងផ្ទះរបស់នាង ។ ដានីលី និង ម្តាយរបស់នាង បានមើលថែរក្សា លោក ម៉ាត យ៉ាងយកចិត្តទុកដាក់ ដោយបន្តផ្តល់ អាហារតាមបំពង់អាហារ និង ជូតសំអាត ព្រមទាំងប្តូរខោអាវ ហើយព្រមទាំងផ្តល់ ថ្នាំ ២០ប្រភេទ ផ្សេងៗគ្នា

រៀងរាល់ថ្ងៃ ។ ជាច្រើនសប្តាហ៍ ក្រោយមក អច្ឆរិយៈពិតជាកើតឡើងមែន នាង ដានីលី បាននិយាយថា នាងបានដាក់មួក លើដៃរបស់នាង ហើយនាងបាន និយាយទៅកាន់ ម៉ាត ឲ្យយកមួក ពីដៃនាង ហើយ ពេលនោះ ម៉ាត បានបង្ហើបមាត់ និងប្រឹងនិយាយថា គាត់កំពុងតែព្យាយាម ។ ដានីលី បន្តថា ពេលដឹងខ្លួនភ្លាមៗ ប្តីរបស់នាង មិនបានស្គាល់ នាងថាជានរណានោះទេ។ នាង​មាន​ភាព​ព្យា​យាមបំផុត ធ្វើយ៉ាងណាឲ្យប្តីរបស់ នាង ឆាប់ជាសះស្បើយ និងអាចកំរើក ធ្វើកាយវិការ ឡើងវិញបាន។

រយៈពេល ៣ខែ ក្រោយ លោក ម៉ាត ក៏អាចចងចាំឡើងវិញបាន និយាយបាន សើច ច្រៀង ខ្លះៗ ព្រមទាំងអាច ញុំាអាហារ និងផឹកទឹក ដោយខ្លួនឯង បានឡើងវិញទៀតផង ប៉ុន្តែមិនទាន់អាចដើរបាននៅឡើយ គឺត្រូវការ ជំនួយរទេះរុញ។ យ៉ាងណាមិញ បីឆ្នាំក្រោយចុងក្រោយនេះ ជំងឺរបស់លោក ម៉ាត បានធូរស្បើយច្រើន ហើយពេលនេះ នាង ម៉ានីលី និងលោក ម៉ាត អាចទៅរៀនហាត់ Yoga ជាមួយគ្នា ដោយ​មាន​ក្តី​សង្ឃឹម​ថា​ ប្តីរបស់នាង នឹងអាចដើរ បានឡើងវិញ ហើយនាងចង់ បានជីវិតដ៏រីករាយ ដូចមុនពេលដែល ប្តីរបស់ នាង បានជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏អាក្រក់នោះ៕

ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments