Header Ads

មិចបានទៅជាចឹង!! ស្រ្តីវ័យក្មេង ដ៏ស្រស់ស្អាត​ ក្លាយជា​យាយ​ចាស់ ក្រោយពេលត្រឹម​តែ​១​យប់​ ដោយសារ……

បន្ទាប់ពី​សម្រាលកូន​ដំបូង​, ស្ត្រី​ដ៏​ស្រស់ស្អាត ស្រាប់តែ​ប្រែក្លាយជា​យាយ​ចាស់​អាយុ ៨០ ដោយសារ​ជំងឺ​ចម្លែក​ម្យ៉ាង ។ ដោយ​មិនអាច​ទ្រាំទ្រ​នឹង​ការ​ខ្មាសអៀន​បាន នាង​បានសម្រេច​ចិត្ត​រត់ចេញ​ពី​ផ្ទះ តែ​ស្វាមី​ដែល​ស្រឡាញ់​នាង​យ៉ាង​ស្មោះ បាន​ស្វះស្វែង​ដើររក​គ្រប់ទិសទី ទោះ​ប្រពន្ធ​មាន​រូបរាង​ជា​អ្វី​ក៏ដោយ ក៏​គាត់​នៅតែ​ផ្តល់​ក្តី​ស្រឡាញ់​ឲ្យ​នាង​ដូចដើម ។​

នោះ​ជា​រឿងរ៉ាវ​របស់​នាង ហ៊ូ ជាន កើត​ឆ្នាំ ១៩៨៥ ជនជាតិ​ហ៊ូ​ណាន (​ចិន​) ជា​មាតា​របស់​កូន​២​នាក់ ។ ទោះបី​ទើប​មាន​អាយុ​ជាង ៣០ ឆ្នាំ តែ​ស្ត្រី​រូបនេះ​បែរជា​មានមុខមាត់​ចាស់​ដូច​លោកយាយ​អ​យុ ៧០ ទៅ ៨០ ឆ្នាំ អីចឹង ។​​ពួក​វេជ្ជបណ្ឌិត​ឲ្យ​ដឹងថា នាង ហ៊ូ ជាន កើត​ជំងឺ Cutis laxa ដ៏​កម្រ​ជួប លើ​ពិភពលោក​មាន​មនុស្ស​ប្រមាណ​តែ ១០ នាក់ ប៉ុណ្ណោះ ដែល​កើត​ជំងឺ​នេះ ហើយ​នៅ​ចិន​ទើប​មាន​មួយ​ករណី ។

ស្វាមី​របស់​នាង​យល់​យ៉ាងច្បាស់​អំពី​ជំងឺ​របស់​ប្រពន្ធ តែ​គាត់​មិនដែល​បង្ហាញ​អាកប្បកិរិយា​ខ្លាច ឬ បោះបង់​ប្រពន្ធ ។ ក៏ប៉ុន្តែ នាង ហ៊ូ ជាន បែរជា​ខ្មាសអៀន អំពី​រូបរាង​ចាស់​មុន​អាយុ​របស់ខ្លួន ។ ១០ ឆ្នាំ ក្រោយ​ថ្ងៃ​សម្រាលកូន​ដំបូង នាង​បាន​សម្រេចចិត្ត​ចាកចោល​គ្រួសារ ។ ចាប់​ពីថ្ងៃ​ប្រពន្ធ​បាត់​ខ្លួន ស្វាមី​បានធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី ដើម្បី​ស្វែងរក​ក្នុង​ក្តី​អស់សង្ឃឹម គាត់​បាន​ចុះផ្សាយ​ព័ត៌មាន​ផង និង​ចែក​ខិត្តប័ណ្ណ​ផង ព្រមទាំង​ដើររក​គ្រប់​កន្លុកកន្លៀត ដោយ​មិន​ខ្លាច​នឿយហត់ ។​

ចុងក្រោយ ការប្រឹងប្រែង​របស់គាត់ បានទទួល​លទ្ធផល​ត​ប​ស្នង​មកវិញ គឺ​គាត់​បាន​រកឃើញ​ភរិយា​កំពុង​លាក់ខ្លួន​នៅ​ទីកន្លែង​មួយ ។ ការជួបជុំ​របស់​ពួកគេ​លើ​ស្ថានីយ៍ទូរទស្សន៍ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ស្រក់​ទឹកភ្នែក ។​

បច្ចុប្បន្ន ប្តី​ប្រពន្ធ​ពួកគេ​កំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយនឹង​កូន​២​នាក់ ។ រូបភាព​មួយចំនួន​បង្ហាញ​ពី​ការស្រឡាញ់​យកចិត្តទុកដាក់​លើ​ស្វាមី ទៅលើ​ភរិយា​គួរ​ឲ្យ​កោតសរសើរ​ក្រៃលែង ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments