Header Ads

មកមើលកំពូលសាកសព និងគ្រោះឆ្អឹង គ្របដណ្តប់ដោយ មាស ពេជ្រ មានតម្លៃមហាសាលក្នុងប្រត្តិសាស្ត្រ!!…

បរទេស៖ Furstenfeld Abbey ស្ថិតនៅក្នុងវិហារ Bvarian ក្បែរទីក្រុង Munich ប្រទេសអាឡឺម៉ង់។ វាត្រូវបានធ្វើជាកន្លែងតំកល់គ្រោងឆ្អឹងនៃបុគ្គលក្នុងសាសនាគ្រឹស្គ ដែលតុបតែងទៅដោយគ្រឿងអលង្ការយ៉ាងប្រណិត។

មហាបុព្វជិត Hyacinth ត្រូវបានគេនិយាយថា អត់អាហាររហូតដល់ស្លាប់ក្នុងទីក្រុងរ៉ូម បន្ទាប់ពីក្លាយជាគ្រឹស្គសាសនិកបាន១២ឆ្នាំ។ ដោយបញ្ចុះជាមួយគ្រឿងអលង្ការជាច្រើន ហើយគ្របនូវសំពត់មានពណ៍ផ្លេកៗ វាប្រាកដច្បាស់ថាជាគ្រោងឆ្អឹងដែលមានលំអរឥតខ្ចោះក្នុងប្រវត្តិសាស្រ្ត។

គេបានការពាររបស់ទាំងនោះនៅក្នុង Furstenfeld Abbey ជាវិហារ Bvarian ក្បែរទីក្រុង Munich ប្រទេសអាឡឺម៉ង់។ គ្រោងឆ្អឹងទាំងពីរនៃមហាបុព្វជិត Hyacinth និង Clenens ត្រូវបានគេរក្សាទុកទាំងស្រុងអស់រយៈពេលរាប់រយឆ្នាំ ដែលដាក់នៅក្នុងម្ឈូសកញ្ចក់យ៉ាងវិសេស។

បើយោងទៅតាមរឿងព្រេងបុរាណ គាត់ត្រូវបានគេដាក់គុកនិងធើ្វទារុណកម្មក្នុងទីក្រុងរ៉ូម ពីការដែលគាត់កាន់សាសនាគ្រឹស្គ និងមិនគោរពអទិទេពនៃអាណាចក្ររ៉ូមសម័យបុរាណ។ នៅក្នុងគុកគេអោយតែម្ហូបនៃសាសនាមូស្ល៊ីម ដែលជាការហាមប្រាមក្នុងជំនឿសាសនាគ្រឹស្គ ដូច្នេះគាត់ក៏អត់អាហាររហូតដល់ស្លាប់ដោយបដិសេធមិនហូបវា។គ្រោងឆ្អឹងមួយទៀតមានលក្ខណៈខុសគ្នាបន្តិច គេជឿថាជាគ្រោងឆ្អឹងរបស់មហាបុព្វជិត Clenens ដែលស្លាប់ក្នុងទីក្រុងរ៉ូមក្នុងឆ្នាំ៩៥ ក្រោយគ្រឹស្គសករាជ ដោយកាត់ក្បាលព្រោះតែកាន់សាសនាគ្រឹស្គ។

នៅវិហារពួកគេនៅតែគោរពរហូតមកដល់សព្វថ្ងៃ ដែលគេចាត់ទុកថាវាជាប្រវត្តិសាស្រ្តគ្រឹស្គសាសនិកផ្ទាល់ខ្លួន។ គ្រោងឆ្អឹងទាំងពីរត្រូវបានរក្សាយ៉ាងល្អក្នុងវិហារអស់រយៈពេលរាប់រយឆ្នាំមកហើយក្នុងម្ឈូសកញ្ចក់យ៉ាងវិសេស។ រូបភាពនៃមហាបុព្វជិត Clenens គឺមានពាក់ស្រោមដៃ ហើយដេកលើខ្នើយដែលប៉ាក់យ៉ាងប្រណិត។សព្វថ្ងៃអគារនេះនៅតែប្រារពចំពោះសាសនាកាតូលិក ហើយក៏បើកអោយភ្ញៀវទេសចរចូលទស្សនាផងដែរ។ ប្រសិនបើអ្នកចង់ទៅទស្សនានូវរតនៈវត្ថុ និងគ្រោងឆ្អឹងដ៏វិសេសទាំងនេះ មគ្គុទេសក៍ទេសចរនឹងជូនអ្នកដើរមើលរាល់កន្លែងសំខាន់ដ៏វិសេសវិសាលនេះ ពួកគេនឹងពិពណ៍នាពីប្រវត្តិដ៏លំអិតក្បោះក្បាយអោយអ្នកយល់កាន់តែច្បាស់ ហើយតម្លៃត្រឹមតែ ៣ £ ប៉ុណ្ណោះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments