Header Ads

ញាក់សាច់!! ព្រោះតែគេចពីការបង់ថ្លៃសណ្ឋាគារ បុរសម្នាក់ព្យាយាមតោងខ្សែទូរស័ព្ទដើម្បីឆ្លងទៅអគារមួយផ្សេងទៀត លទ្ធផលចុងក្រោយ… (មានវីដេអូ)

ប្រទេសចិន៖ វីដេអូដ៏គួរឲ្យព្រឺសម្បុររបស់ បុរសម្នាក់ព្រោះតែដើម្បីគេចពីការបង់ថ្លៃសណ្ឋាគារ របស់គាត់ដែលគាត់ស្នាក់នៅ ហើយបានព្យាយាមឆ្លងកាត់ខ្សែទូរស័ព្ទទៅអគារមួយផ្សេងទៀត។ មិនទាន់ដឹងថាគាត់ត្រូវបង់ថ្លៃអ្វីសម្រាប់សណ្ឋាគារនោះប៉ុន្មានទេ ប៉ុន្តែគាត់មិនចង់ចំណាយលុយនោះទេគាត់បានយកជីវិតគាត់មកប្រថុយទៅវិញ។

ហេតុការណ៍នេះ បានកើតឡើងនៅមុខសណ្ឋាគារ Guizhou នៅប្រទេសចិន។ គាត់បានតោងតាមខ្សែរទូរស័ព្ទដែលភ្ជាប់ពីសណ្ឋាគារនេះ ដែលភ្ជាប់ទៅ អគារមួយទៀត ដែលេធ្វើឲ្យអ្នកដំណើរតាមផ្លូវមានការភ្ញាក់ផ្អើលជាខ្លាំង ដែលត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម។

គេសន្និដ្ឋានថា ប្រហែលជាគាត់មើលរឿងហូលីវូត ច្រើនពេកហើយចង់សាកល្បងតាមមើលថាតើវាយ៉ាងម៉េចដែរ តែជាក់ស្តែងពិតជាមិនងាយនោះទេ ព្រោះគាត់ប្រឈមនឹងខ្សែរភ្លើងដែលជាប់គ្នានោះ ដែលមានតង់ស្យុងខ្ពស់អាចឲ្យគាត់ឆក់ស្លាប់បាន។ ប៉ូលីសបាននិយាយថាគាត់ជាមនុស្សមានសំណាងម្នាក់ដែលដែលឆ្លងខ្សែរដ៏គ្រោះថ្នាក់នេះឲ្យផុតបាន។ បន្ទាប់ក្រោយប៉ូលីសក៏បានចាប់បុរសនោះទៅសាកសួរ និងចាត់ការទៅតាមផ្លូវច្បាប់។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments