Header Ads

ចម្លែកណាស់!! ប្រទះឃើញសពនាងមច្ឆា ដេកងាប់នៅលើឆ្នេរខ្សាច់ (មានវីដេអូ)

WESSEX NEWS AGENCY Jim Hardy email news@britishnews.co.uk mobile 07501 221880 PIC FOR STORY SENT TO NEWS DESK COPY CATCHLINE: MERMAID A man claims to have found a mermaid washed up on a windswept Norfolk beach. If it's true, she had deserted warm tropical waters to swim among the oil rigs, fishing trawlers, crude oil tankers, ferries and cruise liners in the chilly North Sea. Paul Jones posted photographs which he says were taken at Great Yarmouth and which have been shared 15,000 times on the social media website in two days. Pic shows mermaid at Yarmouth beach

បុរសម្នាក់បានអះអាងថា លោកបានប្រទះឃើញសាកសពនាងមច្ឆាមួយក្បាល ដេកងាប់នៅលើឆ្នេរខ្សាច់ Norfolk ក្នុងទីក្រុង Great Yarmouth ប្រទេស​អង់​គ្លេស​។

ប្រសិនបើវាជាការពិត ត្រីមច្ឆាមួយក្បាលនេះ ទំនងជាបានហែលចាកចេញតំបន់ទឹកក្តៅត្រូពិក ដោយបានហែលឆ្លងកាត់តំបន់បូមប្រេងក្នុងសមុទ្រជាច្រើន នៅក្នុងសមុទ្រដ៏ត្រជាក់ភាគខាងជើងនេះ។

បុរសរូបនោះឈ្មោះ Paul Jones លោកបានបង្ហោះរូបថតជាច្រើនសន្លឹកទៅក្នុងអ៊ិនធើណេត និងបាននិយាយថា វាស្ថិតនៅក្នុងទីក្រុង Great Yarmouth ដោយមានអ្នកចុចចែកចាយបន្តជាង១៥,០០០ដង ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ។

លោកបានសរសេរនៅក្នុងរូបភាពរបស់លោកថា «ថ្ងៃនេះ នៅឯ Great Yarmouth យើងបានប្រទះឃើញអ្វីមួយដែលមើលទៅដូចជា សាកសពនាងមច្ឆា នៅលើឆ្នេរសមុទ្រ» ។

នៅក្នុងរូបភាពទាំងនោះបានបង្ហាញឲ្យឃើញសាកសព ដែលមានរូបរាងដូចមនុស្ស និងមានកន្ទុយដូចសត្វត្រី កំពុងដេកងាប់នៅលើឆ្នេរ និងមានសភាពរលួយ កន្ទុយរហែកដាច់ពីគ្នា។

អ្នកប្រើប្រាស់អ៊ីនធឺណែតជាច្រើន បានគាំទ្រទៅលើការអះអាងរបស់ លោក Paul Jones ថាជានាងមច្ឆា ដូចក្នុងរឿងព្រេងពិតមែន។ ប៉ុន្តែមានអ្នកខ្លះទៀតបាននិយាយថា វាគ្រាន់តែជាសាកសពសត្វឆ្មាទឹកតែប៉ុណ្ណោះ ដោយសារនៅភាគខាងកើតឆ្នេរសមុទ្រនោះ សម្បូរទៅដោយសត្វឆ្មាទឹកពណ៌ប្រផេះ៕

ប្រភព៖ កូនចាប

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments