Header Ads

កំរមានណាស់!! ​ស្ត្រី​មានកម្ពស់ត្រឹម ៩តឹក មានផ្ទៃពោះដោយ​ពុំ​ខ្លាច​ការព្រមាន​របស់​វេជ្ជបណ្ឌិត ដែលហាម…

នាង Wei Chulan ស្ត្រី​មាន​រូបរាង​ដ៏​សែន​តូច​នៅ​ភាគខាងត្បូង​ប្រទេស​ចិន នៅតែ​សម្រេចចិត្ត​បង្កើតកូន ទោះ​ត្រូវ វេជ្ជបណ្ឌិត​ព្រមាន​ពី​គ្រោះថ្នាក់​ដែល​អាច​ជួបប្រទះ ។​

រូបថត​បង្ហាញ Wei Chulan អាយុ ៣១ ឆ្នាំ ត្រូវបាន​ស្វាមី​នាំទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ កំពុង​ត្រូវបាន​គេ Share ជាមួយនឹង​ល្បឿន​ដូច​ព្យុះ​លើ​បណ្តាញ​សង្គម​ចិន ។​ ​ស្វាមី Wei ជា​បុរស​មាន​កម្ពស់​មធ្យម ក្នុងពេល​ភរិយា​មាន​កម្ពស់​តែ ៩០ សង់ទីម៉ែត្រ ។ ប្តី​ប្រពន្ធ​អ្នក​ទាំង​២​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគេ​មាន​អារម្មណ៍​សុភមង្គល​បំផុត​ពេល​មានកូន ហើយ​នេះ​ជា​អំ​ណោ​ពី​ព្រះ ។​ ប៉ុន្តែ តាម​វេជ្ជបណ្ឌិត Wei ត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ​យ៉ាងច្រើន​ពេល​មានគភ៌ គឺអាច​ជួប​ផលវិបាក​អំពី​សុខភាព​ដូចជា​ពិបាក​ដកដង្ហើម និង​ត្រូវ​សម្រាល​ដោយ​ការវះកាត់ មុនពេល​កំណត់ ។ មិនតែប៉ុណ្ណោះ ៥០% កូន​របស់គេ​ក៏​នឹង​ទាប​ដូចជា​ម្តាយ​ដែរ ៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments