Header Ads

លេងសើចមិចបាន!! បុរសម្នាក់ស្លៀកពាក់ខោមិនខោ អាវមិនអាវ ដើរចូល​ហាងម៉ូតូ អ្នកលក់​អត់អើពើ ចុងក្រោយធ្វើឲ្យម្ចាស់ហាងភ្ញាក់ផ្អើល...

បុរស​ជនជាតិ​ថៃ វ័យ​ចំណាស់​ម្នាក់ មាន​ឈ្មោះ​ថា Lung Decha បាន​ចូល​ហាង​លក់​ម៉ូតូ ពី​មួយ​កន្លែង​ទៅ​​​មួយ​កន្លែង​ទៀត ដោយ​ក្នុង​ចិត្ត​គិត​ចង់​ទិញ​ម៉ូតូ​មួយ​គ្រឿង។ ផ្ទុយទៅវិញ ដោយសារ​តែ​ការ​ស្លៀកពាក់​របស់​លោក គឺ​ពាក់​អាវយឺត ខោ​ជើង​វែង និង​ស្បែកជើង​ផ្ទាត់​ដ៏​កង្វក់ បាន​ធ្វើ​ឲ្យ​អ្នក​លក់​ភាគច្រើន មិន​រវល់​អើពើ​ជាមួយ​លោក​ឡើយ។ នៅទីបំផុត លោក Lung បាន​រក​ឃើញ​ហាង​លក់​ម៉ូតូ​មួយ​កន្លែង ដែល​យក​ចិត្ត​ទុកដាក់​ជាមួយ​លោក​យ៉ាង​សមរម្យ ដូច​អតិថិជន​ដទៃ​អីចឹង។ លោក Lung បាន​ដើរ​ជុំវិញ​ហាង​លក់​ម៉ូតូ​នោះ រួច​សញ្ជឹង​គិត​រយៈពេល ១០​នាទី។ អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​នោះ​គឺ លោក Lung បាន​សម្រេច​ចិត្ត​ទិញ​យក​ម៉ូតូ ម៉ាក Harley-Davidson មួយ​គ្រឿង ដែល​មាន​តម្លៃ​ជាង ១៧ ០០០​ដុល្លារ ហើយ​ឲ្យ​ជា​ប្រាក់​សុទ្ធ​ថែម​ទៀត​ផង។

បើ​យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា លោក Lung គឺ​ជា​ជាង​មេកានិច​ចូល​និវត្តន៍​ម្នាក់ ដែល​បាន​ខិតខំ​ធ្វើ​ការ​ពេញ​មួយ​ជីវិត ហើយ​បាន​សម្រេច​ចិត្ត​ចំណាយ​ប្រាក់​ញើស​ឈាម ទៅ​លើ​ម៉ូតូ​ក្នុង​ក្ដី​សុបិន​របស់​លោក។ យ៉ាងណាមិញ រូបថត​ជាច្រើន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​លោក Lung និង​ម៉ូតូ​ថ្មី​ម៉ាក Harley-Davidson ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម។ វា​គឺ​ជា​មេរៀន​មួយ​សម្រាប់​ភ្នាក់ងារ​លក់ ដែល​មិន​គួរ​វិនិច្ឆ័យ​អតិថិជន តែ​សម្បក​ក្រៅ​នោះ​ទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments