Header Ads

អាក្រក់ណាស់!!! បង្ខំប្រពន្ធ ឲ្យធ្វើជាស្រីពេស្យា នៅក្នុងផ្ទះ៤ឆ្នាំ អោយប្រុសចូលមករួមរ័ក្ស ២,៧៤២នាក់

សារព័ត៌មាន​ដឹ​មី​រ័​រ របស់​អង់គ្លេស កាលពី​ពេលថ្មី​ៗ ​កន្លង​មក​ផ្សាយ​ថា បុរស​អាយុ​៥៤​ឆ្នាំ ជនជាតិ​បារាំង​ម្នាក់ ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ​ពី​បទ​អនុញ្ញាត​ឱ្យ​ប្រពន្ធ​ ធ្វើ​ជា​ស្រីពេស្យា ដោយ​ក្នុង​រយៈពេល​៤​ឆ្នាំ រួម​ភេទ​ ជាមួយ​បុរសរហូតដល់ ​២.៧៤២នាក់ និង​រក​ប្រាក់​បាន​ជាង ​៥.០០០​ផោន ក្នុង​មួយ​ខែ។

បុរស​នោះ​ បង្កើត​មុខ​ជំនួញ​ ពី​រាង​កាយ​របស់​ប្រពន្ធ​ អាយុ​៤៦​ឆ្នាំ និងនារីផ្សេងៗទៀត នៅផ្ទះ​របស់​ខ្លួន ​ក្នុង​តំបន់​មួយ ​នា​ភាគ​ខាងជើង​ក្រុង​ប៉ា​រី​ស ខណៈ​ផ្ទះ​នោះ​ រួមរស់​ជាមួយ​កូនប្រុស​ អាយុ​៥​ឆ្នាំម្នាក់ ។

តុលាការ​ឱ្យ​ដឹង​ថា នៅ​ពេល​មាន​បុរស​ ទៅ​រក​ស្ត្រី​ជា​ប្រពន្ធ​ដើម្បី​រួមរ័ក បុរស​ជា​ប្តី និង​កូន បានចូលទៅ​លាក់ខ្លួន ​នៅ​ក្នុង​រថយន្ត ​ដែល​ចត​ខាងក្រៅ​ផ្ទះ ។

បុរស​ជា​ប្តី​ ត្រូវ​ចាប់ខ្លួន​កាលពី​ស​ប្តា​ហ៍​មុន ទោះបីជា​ របរ​រកស៊ី​ផ្លូវភេទ​នោះ​ សហការ​គ្នា​ទាំង​ប្តី និង​ប្រពន្ធ​ក៏​ដោយ។ តុលាការ​សម្រេច​ដាក់​កំហុស ​តែ​លើ​ប្តី​ម្នាក់ ព្រោះ​ជា​អ្នក​ណែនាំ ​អតិថិជន​ឱ្យ​ប្រពន្ធ ខណៈ​ពេលនោះ ​នាង​មិន​ពេញចិត្ត​ធ្វើ​ជា​ស្ត្រី​ពេស្យា​ទេ ។

ទោះបី​អាជីព​ពេស្យា​ ជា​រឿង​ស្របច្បាប់​ នៅ​ប្រទេស​បារាំង​ក៏​ដោយ ប៉ុន្តែ​ការ​ស្វែងរក ​អតិថិជន​ឱ្យ​ប្រពន្ធ​បែប​នេះ​ ជា​រឿង​មិន​ត្រឹមត្រូវ ដោយ​តុលាការ​បាន​ចោទប្រកាន់​ថា ​ជា​ការ​បង្ក​បទឧក្រិដ្ឋ​អាច​ជាប់គុក​១០​ឆ្នាំ ។ ទោះជា​យ៉ាងណា​ក្តី បុរស​នោះ​ ត្រូវ​បាន​ធានា​ខ្លួន​ឱ្យ​នៅ​ក្រៅ​ឃុំ ៕

ប្រភព៖ kbn

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments