Header Ads

អុញនោះ!! នារីៗអ្នកកំដរកូនក្រមុំជាច្រើននាក់ត្រូវរងរបួស ដោយសារតែល្បែងកំសាន្តប្លែកៗក្នុងពិធីរៀបការមួយនេះ (មានវីឌីអូ)

ចិន៖ កាលពីពេលថ្មីៗនេះ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលក្នុងពិធីអាពាហ៍ពិពាហ៍មួយនៅទីក្រុង Shenzhen ប្រទេស ចិន បានក្លាយជាប្រធានបទដ៏ក្ដៅគគុកលើបណ្ដាញសង្គម ក្រោយពីនារីៗអ្នកកំដរកូនក្រមុំជាច្រើននាក់ត្រូវរងរបួសដោយសារកញ្ចក់។ យោងតាមវេបសាយ China Press ក្បួនដង្ហែររបស់កូនកម្លោះបានក៏មកដល់ផ្ទះរបស់កូនក្រមុំ ក្នុងពេលនោះទ្វារផ្ទះត្រូវបានចាក់សោរជាប់ ទៅតាមការរៀបចំទុកជាជាពិធីកំសាន្តតាមទំនៀមទម្លាប់ប្រពៃណីចិនដែលតម្រូវឲ្យកូនកម្លោះត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនដែលកូនក្រមុំបានកំណត់សិន។

ប៉ុន្តែ ការរៀបចំមួយនេះ គឺហួសពេកដែលជាហេតុធ្វើឲ្យរឿងរ៉ាវស្មានមិនដល់កើតឡើង។កូនក្រមុំនិងអ្នកកំដរ គឺកំពុងស្នាក់នៅក្នុងផ្ទះនោះ ខណៈដែលរងចាំបុរសៗប្រទះឃើញថាពួកគេនៅខាងក្នុង។ រំពេចនោះ បុរសជាអ្នកកំដរកូនកម្លោះម្នាក់បានចាប់ផ្ដើមវាយទ្វារខ្លាំងៗជាមួយនឹងញញួរធំមួយផ្ទួនគ្នាជាច្រើនដង ដោយមានមនុស្សជាច្រើនឈរចាំស្រែកហូរសាទរ។ ជាលទ្ធផល បំណែកកញ្ចក់ជាច្រើនបានប៊ើងខ្ទាតគ្រប់ទីកន្លែងក្នុងផ្ទះ ហើយមួយចំនួនបានខ្ទាតទៅមុតត្រូវមុខនិងខ្លួនរបស់នារីៗជាអ្នកកំដរកូនក្រមុះដោយចៃដន្យផងដែរ។

ភ្លាមៗនោះនារីៗដែលត្រូវរបួសបានចាកចេញពីកន្លែងកើតហេតុទាំងស្រក់ទឹកភ្នែក។ ពិតជាសំណាងល្អណាស់ តាមការរាយការណ៍បានឲ្យដឹងថា គ្មាននរណាម្នាក់ក្នុងចំណោមនារីៗទាំងនោះត្រូវរងរបួសធ្ងន់ធ្ងរឡើយ។ ក្រោយពីរឿវរ៉ាវត្រូវបានបង្ហោះលើបណ្ដាញសង្គមនោះ អ្នកលេងអ៊ីនធើណិតជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងរួមជាមួយនឹងការបញ្ចេញមតិផ្សេងៗគ្នា ប៉ុន្តែភាគច្រើនអ្នកលេងអ៊ីនធើណិតបានថ្កោលទោស និងស្ដីបន្ទោសលើអ្នកកំដរកូនកម្លោះ សម្រាប់ទង្វើច្រឡោះបោះមិនចេះគួរសមរបស់គេ។ ចុចចូលទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments