Header Ads

ព្រឺរោមណាស់!! បុកស្លាប់ភ្លាម ព្រលឹងចេញមក ឈរមើល… (មានវីដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូឃ្លីបដ៏គួរឲ្យរន្ធត់ និងព្រឺក្បាលមួយ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញអ៊ីនធឺណែត ដែលបង្ហាញពីទិដ្ឋភាព ម៉ូតូមួយគ្រឿងជិះបុក រថយន្តមួយគ្រឿង ហើយភ្លាមៗនោះស្រាប់តែព្រលឹង អ្នកស្លាប់ក្រោកឡើង ជាហេតុធ្វើឲ្យមហាជនទូទៅ ជាពិសេសអ្នកនិយមលេងអ៊ីនធឺណែត ដាក់ចម្ងល់ឆ្ងល់ថា តើវាពិតជាការពិត ឬគ្រាន់តែជាការកាត់ត ឬយ៉ាងណា?

បើតាមប្រភពបានឲ្យដឹងថា សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បើកលឿនដូចហោះ មកប៉ះជាមួយនឹងរថយន្តមួយគ្រឿង ដែលកំពុងតែឆ្លងផ្លូវនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព CCTV ស្ថិតនៅតាមដងផ្លូវមួយកន្លែង ក្នុងក្រុង Lopburi ខេត្ត Phibun Songkram ប្រទេសថៃ។

តាមរយៈវីដេអូឃ្លីបនេះដែរ គេឃើញថា បន្ទាប់ពីរថយន្តប្រភេទដឹកទំនិញធុនតូច (Truck) បានប៉ះគ្នាជាមួយនឹងម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូ ហោះប៉ើងដូចសំឡីតែម្តង។ ហើយភ្លាមៗនោះគេឃើញថា សាកសពស្រ្តីដែលស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ ស្រាប់តែផុសចេញជាស្រមោលខ្មៅព្រាលៗ ឬហៅថាជាព្រលឹង មកឈរក្បែរសាកសពរបស់ខ្លួនផងដែរ។

ដោយឡែក បើតាមប្រភពសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ស្រ្តីដែលបានស្លាប់នេះ ត្រូវបានគេស្គាល់អត្តសញ្ញាណបានថា ឈ្មោះ Manee រីឯបុរសម្នាក់ទៀតជាអ្នកបើកបរម៉ូតូ ឌុបនារីដែលស្លាប់នោះ មានឈ្មោះថា Banjongrat រងរបួសធ្ងន់ធ្ងរ។

ជាមួយគ្នានេះដែរ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើន ក្រោយពីបានទស្សនាឈុតវីដេអូឃ្លីបនេះហើយនោះ បានអះអាងលើកឡើងថា ទស្សនីយភាពនៃវីដេអូគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលព្រលឹងអ្នកស្លាប់ងើបចេញពីសាកសពនេះ គឺពិតស្នាដៃរូបភាពកាត់តតាមរយៈ Photoshop តែប៉ុណ្ណោះ។ ពោលមើលទៅវាមានលក្ខណៈ មិនគ្រប់គ្រាន់មិនសមរម្យ ដែលគួរឲ្យជឿជាក់ ថាពិតប្រាកដនោះបានឡើយ។

ទោះបីជាយ៉ាងណាក៏ក្តី គេក៏មិនទាន់ដឹងច្បាស់ថា រូបភាពនេះគឺជាការពិត ឬគ្រាន់តែជាស្នាដៃកាត់តនៅឡើយនោះទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments