Header Ads

សូមប្រយ័ត្ន!! ក្មេងស្រីម្នាក់ត្រូវសត្វតោសមុទ្រមួយក្បាល ហក់ខាំ និងទាញចូលទឹកស្ថែងៗ (មានវីដេអូ)

សត្វតោសមុទ្រមួយក្បាលបានខាំ និងទាញក្មេងស្រីតូចម្នាក់ចូលទៅក្នុងទឹក បានបង្កអោយមានភ្ញាក់ផ្អើលជាខ្លាំងដល់មនុស្សជាច្រើននៅទីនោះដែលកំពុងតាមមើលសត្វតោសមុទ្រមួយក្បាលនេះកំពុងហែលក្រឡឹងរកត្រីស៊ីជាអាហារ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅកន្លែងកំសាន្ដមួយឈ្មោះ Steveston Fisherman's Wharf ក្នុងទីក្រុង Richmond នៃប្រទេសកាណាដា។

អ្នកទៅកំសាន្តនៅទីនោះម្នាក់បានថតវីដេអូនៃហេតុការណ៍នេះ រួចយកទៅចែកចាយនៅលើឆានែល យូធូប ឈ្មោះ Vancouver’s Michael Fujiwara។

តាមរយៈវីដេអូយើងអាចឃើញថា សត្វតោសមុទ្រនោះត្រូវបានអ្នកដើរកំសាន្តនៅទីនោះកំពុងបោះចំណីឲ្យ ហើយក្មេងស្រីដែលរងគ្រោះក៏បានលេងជាមួយសត្វតោសមុទ្រនេះដូចគ្នា។ បន្ទាប់មកក្មេងស្រីក៏បានចាប់ផ្តើមអង្គុយនៅលើឈើមួយក្បែរមាត់ទឹក ស្រាប់តែសត្វតោសមុទ្រនេះបានលោតចេញមកពីក្នុងទឹកបន្ទាប់មកខាំរ៉ូបរបស់ក្មេងស្រី និងទាញក្មេងស្រីចូលទៅក្នុងទឹកតែម្តង។ បន្ទាប់ពីធ្លាក់ភ្លាមៗ បុរសម្នាក់ដែលគេស្គាល់ថាជាបងប្អូនរបស់ក្មេងស្រីរងគ្រោះ បានហក់ចូលទៅក្នុងទឹក និងជួយលើកក្មេងនោះឡើងមកលើគោកវិញ។

សំណាងល្អក្មេងស្រីរងគ្រោះមិនត្រូវបានសត្វតោទឹកនោះខាំ ឬធ្វើឲ្យមានរបួសទេ។ បន្ទាប់ពីមើលវីដេអូនេះហើយ មហាជនជាច្រើនបានប្រតិកម្មថា:

-ដូចមិនធ្លាប់ឃើញហេតុការណ៍បែបនេះសោះ!
-ក្មេងស្រីនោះប្រាកដជាភ័យមិនស្ទើរទេ អាណិតណាស់!
-កុំសូវទុកចិត្តសត្វដែលស៊ីសាច់ជាអាហារឲ្យសោះ!
-ប្រហែលជាសត្វតោសមុទ្រ ចូលចិត្តសាច់ប្រជាជនចិនទេដឹង!

សូមទស្សនាវីដេអូនៃហេតុការណ៍ចម្លែកស្តែងៗខាងក្រោមនេះ:

ប្រភព៖ srolanhnak

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments