Header Ads

ស៊ែរដើម្បីប្រយ័ត្នទាំងអស់គ្នា!! ក្មេងស្រីម្នាក់ត្រូវស្លាប់យ៉ាងគួរឲ្យតក់ស្លុត ដោយសារការដាក់ទូរស័ព្ទដែលកំពុងសាកថ្មលើគ្រែ

វៀតណាម ៖ សូមប្រុងប្រយ័ត្ន ហើយឧស្សាហ៍ពិនិត្យមើលខ្សែបញ្ចូលថ្មឲ្យល្អិតល្អន់ នៅរាល់ពេលអ្នកធ្វើការសាកថ្មគ្រឿងអេឡិចត្រូនិករបស់អ្នក! ដើម្បីការពារ ឬជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយប៉ះពាល់ដល់អាយុជីវិតនោះ វាពិតជារឿងដ៏សំខាន់ខ្លាំងណាស់ក្នុងការជំនួសផ្លាស់ប្ដូរខ្សែថ្មសាកដែលខូចដាច់របកចេញ។ កាលពីពេលថ្មីៗនេះ ហេតុការណ៍អកុសលមួយបានកើតឡើងលើក្មេងស្រីជំទង់ម្នាក់ដែលរស់នៅក្នុងទីរួមស្រុក Hoan Kiem ប្រទេស វៀតណាម ដោយនាងត្រូវបាត់បង់ជីវិតយ៉ាងគួរឲ្យតក់ស្លុត ព្រោះតែឆក់ជាមួយនឹងខ្សែបញ្ចូលថ្មទូរស័ព្ទ។

យោងតាមវេបសាយ China Times កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ក្មេងស្រីវ័យ ១៤ ឆ្នាំ ឈ្មោះ Le Thi Xoan បានចូលគេងដូចធម្មតា ហើយក៏មិនភ្លេចដាក់បញ្ចូលថ្មទូរស័ព្ទដៃម៉ាក Iphone 6 របស់នាង ដើម្បីទុកប្រើប្រាស់នៅថ្ងៃបន្ទាប់ផងដែរ។ ទោះជាយ៉ាងណា នាងមានទម្លាប់ដាក់ទូរស័ព្ទនៅលើគ្រែគេង ខណៈពេលសាកថ្ម ហើយនេះ គឺជាហេតុដែលសោកនាដកម្មបានកើតឡើង។ តាមការរាយការណ៍បានឲ្យដឹងថា ខ្សែបញ្ចូលថ្មទូរស័ព្ទរបស់ក្មេងស្រី គឺមានសភាពរហែកត្រង់ផ្នែកខ្លះ ហើយក្មេងស្រីទំនងជាមិនបានដឹងទេនៅពេលដែលនាងដោតបញ្ចូលថ្មទូរស័ព្ទនោះ។ ខ្សែថ្មសាកមានសភាពដាច់រហែកដល់អាចមើលឃើញសសៃខ្សែភ្លើងនៅខាងក្នុងសំបក។ ហេតុនេះ គ្រាន់តែនាងដាក់ទូរស័ព្ទនៅលើគ្រែភ្លាម នាងក៏ឆក់ភ្លាមតែម្ដង នៅពេលរាងកាយរបស់នាងបានប៉ះជាមួយនឹងចរន្តអគ្គិសនី។

ក្រុមគ្រួសារបាននាំគ្នាប្រញាប់ប្រញាលបញ្ជូនក្មេងស្រីរូបនេះទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានដឹងថានាងត្រូវឆក់។ ប៉ុន្តែជាអកុសល វាយឺតពេលដែលគ្រូពេទ្យអាចមានលទ្ធភាពជួយសង្គ្រោះជីវិត Le បានបាត់ទៅហើយ។ ទោះជាយ៉ាងណា ប៉ូលីសដែលបានធ្វើការស៊ើបអង្កេតលើករណីរបស់ក្មេងស្រីសង្ស័យថា មូលហេតុនៃការស្លាប់របស់នាង គឺព្រោះតែឆក់ ដោយសារតែខ្សែថ្មសាកទូរស័ព្ទដៃខូច។ នៅពេលអាជ្ញាធរមានសមត្ថកិច្ចបានចុះឆែកឆេរពិនិត្យលើគ្រែគេងរបស់ក្មេងស្រី ពួកគេក៏ប្រទះឃើញថ្មសាកមួយដែលមានសភាពឆេះខ្លោចខ្មៅ។ អាជ្ញាធរមិនអាចកំណត់បានទេថាតើថ្មសាកនោះជារបស់ពិត ឬក្លែងក្លាយ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរនឹងបន្តធ្វើការស៊ើបអង្កេតបន្ថែមចំពោះហេតុការណ៍នេះ៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments