Header Ads

ថ្មត្បូងមរកត៌មានកម្ពស់៤ហ្វីត ត្រួវបានគេរកឃើញនៅក្នុងប្រទេសប្រេស៊ីល មានតម្លៃថ្លៃមិននឹកស្មានដល់

ថ្មមួយដុំដែលមានទម្ងន់ប្រមាណ៣៦០គីឡូក្រាម ហើយមានកម្ពស់ប្រហែល ៤.៣ហ្វីត(១.៣ម) ត្រូវបានរកឃើញមួយខែកន្លងមកនេះ នៅក្នុងអណ្តូងរ៉ែ the Carnaiba Mine ទីក្រុង Bahia, ភាគឥសាននៅប្រទេសប្រស៊ីល។អ្នកជំនាញបានប៉ាន់ស្មានថា វាមានតម្លែប្រមាណ ២៣៨លានផោន។​

ម្ចាស់ថ្មនេះបាននិយាយថា​​ខ្ញុំមិនអាចលាតត្រដាងអ្វីទាំងហអស់ពីកន្លែងថ្មនេះ ថាតើវាត្រូវបានគេទុកដាក់​ និងខ្ញុំចំនាយលើវាអស់ប៉ុន្មាននោះទេ។ អ្វីដែលខ្ញុំអាចនិយាយបាននោះគឺថា វាត្រូវបានទុកនៅកន្លែងមានសុវត្ថិភាព​ និងមានកងសន្តិសុខយាមយ៉ាងតឹងតែង។

គាត់បានបន្ថែមទៀតថា ថ្មនេះមានគ្រាប់ត្បូងមរកត៌ពណ៌បៃតងនៅព័ទ្ធជុំវិញ ហើយវាមានតម្លៃខ្ពស់ដែលខ្ញុំមិនដែលបានឃើញពីមុនមក។ មិនត្រឹមតែប៉ុណ្ណោះ​ ថ្មមួយនេះត្រូវបានរកឃើញដោយសមាជិកក្រុមហ៊ុន the Bahia Mineral Cooperative ដែលជាក្រុមមួយទទួលបានសិទ្ធិពីអាជ្ញាធរក្នុងការធ្វើអាជីវកម្ម។

ថ្មនេះទម្រាំយកវាចេញមកបានគឺត្រូវប្រើមនុស្សអស់ ១០នាក់​ និងមួយសប្តាហ៍ព្រោះអណ្តូងរ៉ែមានជម្រៅ ២០០ម៉ែត្រទៅក្នុងដី។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments