Header Ads

ព្រឺរោមណាស់!! ស្រីស្អាតម្នាក់ផ្សងព្រេង ចូលកន្លែងបញ្ចុះសពក្រោមដី ជម្រៅ១៥០ម៉ែត្រ មានឆ្អឹងខ្មោច ៦លាននាក់ ចុងក្រោយជួបរឿងគួរឲ្យរន្ធត់

សារព័ត៌មានដេលីម៉ែល បានចុះថា នារីរូបស្រស់ក្លាហានម្នាក់ ហ៊ានផ្សងព្រេងចូលកន្លែងបញ្ចុះសពក្រោមដីជម្រៅ ១៥០ម៉ែត្រ ដែលមានគ្រោងឆ្អឹងប្រាំមួយលាននាក់ ត្រូវបានកប់នៅទីនោះ។

ប្រភពបានឲ្យដឹងថា នាងមានឈ្មោះថា Alison Teal អាយុ៣០ឆ្នាំ មកពីកោះហាវ៉ៃ សហរដ្ឋអាមេរិក បានធ្វើដំណើរផ្សងព្រេងចូលទៅក្នុងផ្នូរបញ្ចុះសពដ៏ធំមួយក្នុងទីក្រុងប៉ារីស ស្ថិតក្នុងចំណោមផ្នូរបញ្ចុះសពដ៏ធំក្នុងលោក ដែលវាមានជម្រៅក្រោមដីប្រមាណ ១៥០ម៉ែត្រ។

គេជឿថា នាង Alison Teal បានក្លាយជាមនុស្សទីមួយហើយ ដែលបានបញ្ចប់បេសកកម្មផ្សងព្រេងចូលទៅក្នុងផ្នូរនេះ បន្ទាប់ពីនាងបានចាប់ផ្តើមចូលទៅក្នុងនោះ។

នាង Alison ដែលជាអ្នកបង្កើតខ្សែភាពយន្តផងដែរនោះ បាននិយាយថា “ខ្ញុំធំឡើង ដោយស្តាប់ឪពុករបស់ខ្ញុំនិទានរឿង កន្លែងបញ្ចុះសព នៅថ្ងៃ Halloween ឲ្យស្តាប់ជានិច្ច ដែលធ្វើខ្ញុំគ្មានភាពភ័យខ្លាចអ្វីបន្តិច ហើយវាដូចជាដំណើរផ្សងព្រេងរបស់តួអង្គជែមស៍ប៊ូន(០០៧)​ អញ្ចឹង”។

នាងបន្តថា ផ្លូវចូលទៅក្នុងរូងផ្នូរនោះ កាន់តែតូចបន្តិចម្តងៗ រហូតដល់យើងត្រូវវារផង លូនផង ទើបអាចចូលទៅបាន។ វាពិតជាពិបាកដកដង្ហើមខ្លាំងណាស់ ដោយសារតែនៅក្នុងនោះ មានអុកស៊ីសែនតិចតួចបំផុត ហើយថែមទាំងងងឹត មិនអាចមើលឃើញបានឆ្ងាយថែមទៀត។

បន្ទាប់ពីបានចូលទៅជ្រៅ នាង Alison និងសមាជិកក្រុមរបស់នាង បានភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានដឹងថា កម្រិតទឹកដែលមាននៅផ្លូវចូលនោះ បានកើនឡើង ដែលធ្វើឲ្យពួកគេមិនអាចបកក្រោយតាមផ្លូវដែលគេចូលមកបាននោះទេ។ ដូច្នេះពួកគេមានតែសម្រេចចិត្ត ទៅមុខរហូតដើម្បីទៅដល់ផ្នែកម្ខាងទៀត ដើម្បីរកច្រកចេញ។

វាពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ហើយ នាង Alison ក៏សម្រេចចិត្តបញ្ឈប់ការថតវីដេអូសិន ពួកគេត្រូវហែលទឹកនៅក្នុងរូងដ៏តូចចង្អៀតនោះ ដោយមានរន្ធតូចៗតិចតួចប៉ុណ្ណោះ នៅលើរូង សម្រាប់មានខ្យល់ដកដង្ហើម ប៉ុន្តែចុងក្រោយពួកគេអាចធ្វើបាន។

Alison បានធ្វើដំណើរចូលទៅក្នុងផ្នូរនោះជាមួយនឹងអ្នកជំនាញដើរក្នុងរូង ដើម្បីជាអ្នកនាំផ្លូវ ហើយនាងបានព្រមានទៅកាន់អ្នកផ្សេងទៀត កុំព្យាយាមផ្សងព្រេងនឹងដំណើរមួយនេះ ព្រោះថាការផ្សងព្រេងមួយនេះ មានគ្រោះថ្នាក់ និងត្រូវត្រៀមច្រើនណាស់សម្រាប់បេសកកម្មនេះ៕

ប្រភព៖ កូនចាប

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments