Header Ads

ព្រោះតែស្រលាញ់!! បុរសម្នាក់ដាច់ចិត្តលួចខោទ្រនាប់គេហាល យកឲ្យមិត្តស្រី

នៅក្នុងខេត្ត Udon Thani ដែលជាខេត្តដាច់ស្រយាលមួយរបស់ថៃ បុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះ បន្ទាប់ពីគេបានលួចខោទ្រនាប់នារីៗដែលគេហាលទុកចោលនៅមន្ទីរពេទ្យមួយកន្លែង ហើយបានសារភាពថាការលួចនេះគឺដើម្បីយកឲ្យមិត្តស្រីរបស់ខ្លួន។

បុរសមានឈ្មោះ Narin Prasertkaew មានអាយុ ៣៨ឆ្នាំ ត្រូវបានជាប់ទោសពីបទលួច។ ទាក់ទិននឹងការលួចនេះ ប៉ូលិសបានរកឃើញខោទ្រនាប់នីឡុងចំនួន ៤មានពណ៌ខុសៗគ្នា ជារបស់សាច់ញាតិអ្នកជំងឺក្នុងមន្ទីរពេទ្យ Udon Thani។

Narin បានសារភាពប្រាប់ប៉ូលិសឲ្យដឹងថា ខ្លួនត្រូវបានបញ្ឈប់ពីការងារនៅហាងលក់សាំងមួយកន្លែងកាលពី ២ខែមុន ហើយតែងមកមន្ទីរពេទ្យមួយនេះ ដើម្បីសុំអាហារយកហូប។ ប៉ុន្តែនៅថ្ងៃនេះ ខ្លួនបានមើលឃើញខោទ្រនាប់គេហាលចោល ហើយក៏នឹកឃើញដល់មិត្តស្រីជនជាតិឡាវ។

ដោយសារឃើញខោទ្រនាប់របស់មិត្តស្រីខ្លួនរហែក ហើយដោយសារចិត្តស្រលាញ់នាងខ្លាំងផង ទើបហ៊ានដាច់ចិត្តលួចខោទ្រនាប់ទាំងនោះតែម្ដងទៅ។ បុរសថៃបាននិយាយថា ខ្លួនគ្មានបំណងអាក្រក់អីជាមួយនឹងខោទ្រនាប់អស់ទាំងហ្នឹងទេ ហើយបញ្ជាក់ទៀតថានេះគឺជាលើកទីមួយប៉ុណ្ណោះ៕

ប្រភព៖​ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments