Header Ads

ពិតជាកំរបានជួបប្រទះណាស់!!! ប្រជៀវមួយក្បាល ខំប្រឹងជំនះ ព្រោះមិនចង់ក្លាយជា ចំណីរបស់សត្វពស់ ទីបំផុត…(មានវីឌីអូ)

បរទេស៖ ថ្មីៗនេះ គេហទំព័រព័ត៌មាន ដ៏ធំរបស់អង់គ្លេស Mirror បានបង្ហាញវីដេអូឃ្លីបមួយ និយយាអំពី សកម្មភាពពស់យក្សមួយក្បាល បានព្យាយាមរឹបសត្វប្រជៀវមួយក្បាល ធ្វើជាចំណីរបស់វា ដោយវីដេអូមួនោះ ធ្វើឱ្យអ្នកទស្សនាទាំងអស់មានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ។

វីដេអូឃ្លីបដ៏រន្ធត់នេះទៀតសោត មានរយៈពេលជិត ១នាទី ដោយបានបង្ហាញឱ្យឃើញថា មានពស់ថ្លាន់មួយក្បាលដ៏ធំ បានទម្លាក់ខ្លួនរបស់វា ពីលើដើមឈើមួយដើមនៅកណ្ដាលព្រៃ ដើម្បីរឹបសត្វប្រជៀសមួយក្បាល ។

គេមើលឃើញថា សត្វប្រជៀសរងគ្រោះ បានខំប្រឹងរើបម្រាស់ ចេញពីខ្លួនរបស់ពស់ថ្លាន់ ហើយទីបំផុត ពស់ថ្លាន់ក៏បានទម្លាក់ប្រជៀវនោះ ចុះមកក្រោម ហើយវាក៏បានរួចផុតជីវិត ។ សូមបញ្ជាក់ដែរថា សម្រាប់សកម្មភាពរបស់សត្វពស់ថ្លាន់ ព្យាយាមសម្លាប់សត្វប្រជៀវមិនបានសម្រេចនេះ ត្រូវបានថតដោយបុរសម្នាក់ឈ្មោះ ថូនី ម័ររិសាន់ ហើយបន្ទាប់ពីបង្ហោះនៅគណនីហ្វេសប៊ុករបស់គាត់ គឺមានអ្នកចូលទស្សនា និងចាប់អារម្មណ៍យ៉ាងច្រើនបំផុត ៕

ប្រភព៖ news.kbn-live

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments