Header Ads

អាណិតពួកគាត់ណាស់!! ប្តីប្រពន្ធក្រីក្រ ជិះបុកឡាន តម្លៃរាប់ម៉ឺនដុល្លារ យំអង្វរម្ចាស់គេ ត្រូវគេឲ្យធ្វើរឿងមួយ នឹកស្មានមិនដល់

សម្រាប់​មនុស្ស​មួយ​ចំនួន ឡាន​របស់​ពួកគេ គឺ​សំខាន់​ខ្លាំង​ណាស់។ ម្ចាស់​ឡាន​ស៊េរី​ទំនើប ជា​រឿងៗ​តែង​ប្រុងប្រយ័ត្ន​បំផុត ចំពោះ​ឡាន​របស់​ខ្លួន និង​មិន​ចង់​ឲ្យ​មាន សូម្បី​ស្នាម​កោស​តូច​មួយ​ឡើយ។ ជាមួយ​គ្នា​នេះ ការ​ជួសជុល​ដ៏​សាមញ្ញ ក៏​អាច​ចំណាយ​លុយ​រាប់​ពាន់​ដុល្លារ​ដែរ ហើយ​គ្មាន​នរណា​ម្នាក់ ចង់​ជួប​គ្រោះថ្នាក់​នោះ​ទេ។

ផ្ទុយទៅវិញ វា​ជា​រឿង​អកុសល​មួយ សម្រាប់​ប្ដី​ប្រពន្ធ​មួយ​គូ ដែល​មក​ពី​ខេត្ត Nonthaburi ប្រទេស​ថៃ បន្ទាប់​ពី​បាន​បើក​ឡាន​ចាស់​មួយ​គ្រឿង​របស់​ពួកគេ ទៅ​បុក​ពី​ក្រោយ​ឡាន​ស្ព័រ​ស៊េរី​ទំនើប ម៉ាក Lamborghini ដែល​ចត​ស្ងៀម និង​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ។

ដោយ​ដឹង​ថា​ខ្លួន​ខុស បើក​បុក​ឡាន​ថ្លៃ​បែប​នេះ ប្ដី​ប្រពន្ធ​ដែល​ជា​អ្នក​លក់​ត្រី​ខាង​លើ បាន​ចេញ​ទៅ​និយាយ​ជាមួយ​ម្ចាស់​ឡាន​ថ្លៃ​តែម្ដង ថ្វី​បើ​ឡាន​របស់​ខ្លួន រង​ការ​ខូចខាត​ច្រើន​ជាង​ក៏​ដោយ។ មិនតែប៉ុណ្ណោះ ដោយ​ដឹង​ថា​ការ​ជួសជុល ត្រូវ​ចំណាយ​អស់​ច្រើន ពួកគេ​បាន​អង្វរ​ម្ចាស់​ឡាន ដើម្បី​អាច​ឲ្យ​ពួកគេ​សង​ថ្លៃ​ខូចខាត ដោយ​ការ​បង់​រំលោះ​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម្ចាស់​ឡាន Lamborghini បាន​អត់ទោស​ឲ្យ​ពួកគេ និង​បាន​និយាយ​ថា ពួកគេ​មិន​ចាំបាច់​សង​អ្វី​ឡើយ។ ផ្ទុយទៅវិញ ម្ចាស់​ឡាន​ចិត្តធម៌​នេះ បាន​ស្នើ​សុំ​ឲ្យ​ប្ដី​ប្រពន្ធ​ខាង​លើ ធ្វើ​រឿង​ដ៏​សាមញ្ញ​បំផុត​មួយ គឺ ត្រូវ​សន្យា​ថា​នឹង​បរិច្ចាគ​ប្រាក់ ចំនួន ៣ ០០០បាត (ប្រហែល ៩០ដុល្លារ) ទៅ​កាន់​ព្រះវិហារ ឲ្យ​បាន​ចំនួន ១០ដង៕

ប្រភព៖​ កូនចាប

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments