Header Ads

អ្នកភូមិចេះតែឆ្ងល់ ហេតុអ្វីឃើញនាងជិះម៉ូតូចូលព្រៃជារៀងរាល់ថ្ងៃ ដល់ពេលដឹងការពិតរំភើបសឹងស្រក់ទឹកភ្នែក…

កាលពីថ្ងៃម្សិលមិញនេះ កន្លងមក អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះថា วรเดช ศรีเดช បានបង្ហោះសេចក្ដីរៀបរាប់ថា ថ្ងៃនេះខ្ញុំឃើញនារីម្នាក់ឧស្សាហ៍ជិះម៉ូតូចូលទៅក្នុងព្រៃ ដល់ពេលខ្ញុំតាមទៅមើល តាមពិតគឺជាគ្រូម្នាក់ ឈ្មោះ ផាន់ បង្រៀននៅសាលារៀនបានខយមិត្តភាពទី១១០ សាខាម៉ែង៉ាវ ចំណាយពេលបើកឡានពីក្នុងក្រុងទៅមាត់ផ្លូវឡើងភ្នំ១ម៉ោងកន្លះ នៅសាលរៀនមានសិស្ស ១៩នាក់ មានគ្រូថ្នាក់បង់ថ្លៃតែម្នាក់គត់បង្រៀនក្មេង៦ថ្នាក់ គ្រូម្នាក់នេះនៅទីនេះមក៥ឆ្នាំហើយ។

បានប្រាក់ខែត្រឹមតែ ៦០០០បាត ដែលនឹងចប់កិច្ចសន្យាក្នុងខែមិនានេះហើយ គ្រូម្នាក់នេះត្រូវគេងនៅផ្ទះចាស់ៗ មានតែម្នាក់ឯងត្រឡប់មកផ្ទះថ្ងៃសៅរ៍ហើយមកសាលារៀនថ្ងៃអាទិត្យ នៅយ៉ាងនេះ ៥ឆ្នាំហើយ ជាលទ្ធផលសម្រេចសិស្សរៀនពូកែណាស់ ។

សាលារៀននេះមានអគ្គិសនីប្រើកាលពីខែឧសភាកន្លងមក គ្មានសេវាទូរស័ព្ទ បើខ្ញុំមានអំណាចខ្ញុំនឹងលើកស្ទួយប្អូនម្នាក់នេះពិតមែន ៥ឆ្នាំហើយដែលនៅទីនេះប្អូនពិសោធន៍ខ្លួនឯងមកច្រើនគ្រប់គ្រាន់ហើយ ។
ថ្មីៗនេះអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ បានបង្ហោះអរគុណគ្រប់គ្នា ក្រោយមកត្រូវបានគេនាំគ្នាស៊ែរចូលទៅក្នុងពិភពអនឡាញ ធ្វើអោយពេលនេះមានបងៗជាច្រើនអ្នកប្រាប់ពីវត្ថុបំណងចង់មកចូលមកជួយគ្រូម្នាក់នេះ ព្រមទាំងមានអ្នកលេងអ៊ិនធើណែតចូលទៅសម្ដែងភាពកោតសរសើរអ្នកគ្រូម្នាក់នេះជាច្រើន៕

ប្រភព ពិភពកំសាន្ត

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments