Header Ads

អស្ចារ្យណាស់!! រកឃើញ កូនកាំបិតស្នៀត ធ្វើឡើងពីអាចម៍ផ្កាយ ធ្លាក់ពីលើមេឃ...

អេហ្ស៊ីប ៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកវិទ្យាសាស្រ្ត បានធ្វើការស្រាវជ្រាវរកឃើញថា ព្រះចៅ Tut ធ្លាប់បានប្រើប្រាស់កាំបិតស្នៀតមួយ ដែលធ្វើឡើងពីអាចម៍ផ្កាយ (Meteorite) អំឡុងពេលនៃការគ្រប់គ្រងរបស់ទ្រង់។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ព្រះចៅ Tutankhamun ដែលគេស្គាល់ថា ជាបរមនាមនៃក្សត្រអេហ្ស៊ីបបុរាណ ឬប្រជានុរាស្រ្តតែងស្គាល់ និងហៅព្រះនាមទ្រង់ថា Tut គឺជាក្សត្រវ័យក្មេង និងល្អអស្ចារ្យបំផុត ក្នុងយុគសម័យកាលនោះ។ តាមរយៈព្រះជីវប្រវត្តិខ្លះៗទាក់ទងទៅនឹងទ្រង់ គេអាចដឹងថា ចាប់តាំងពីទ្រង់មានព្រះជន្ម ៩ព្រះវស្សាមក ទ្រង់មានការសង្វាតខិតខំបំពេញកិច្ចព្រះរាជសិក្សាខ្លាំងណាស់ និងថែមទាំងជាអ្នកចាប់ផ្តើម ចេញច្បាប់គ្រប់គ្រងអេហ្ស៊ីបុរាណផងដែរ។ ក្នុងព្រះជន្មាយុ ១០ព្រះវស្សា ទ្រង់បានឡើងសោយរាជ្យពេញទី គ្រប់គ្រងអេហ្ស៊ីបទាំងមូល រហូតដល់ទ្រង់យាងចូលព្រះទីវង្គត់ ក្នុងព្រះជន្មាយុ ១៩ព្រះវស្សា ទាំងវ័យក្មេងបំផុត។

បច្ចុប្បន្នប្រភពមួយចំនួនបានធ្វើការចេញផ្សាយថា ផ្អែកតាមការសិក្សាថ្មីដោយអ្នកជំនាញផ្នែកទស្សាវដ្តវិទ្យាសាស្រ្តទាក់ទងភពផែនដី និងអាចម៍ផ្កាយ បានបង្ហាញឲ្យឃើញថា ស្តេចវ័យក្មេង Tut ទំនងជាប្រើប្រាស់កូនកាំបិតស្នៀតធ្វើអំពីអាចម៍ផ្កាយ ក្នុងអំឡុងសម័យដែលទ្រង់ឡើងសោយរាជ្យ។

កូនកាំបិតស្នៀតនោះ ត្រូវបានអ្នកវិទ្យាសាស្រ្តជាច្រើនជឿជាក់ថា ជាកាំបិតស្នៀតដែលទ្រង់ប្រើប្រាស់ ធ្វើឡើងពីសារធាតុដែកនៃអាចម៍ផ្កាយ ដែលត្រូវបានបញ្ចុះជាមួយព្រះកាយរបស់ទ្រង់ក្នុងផ្នូរបុរាណនៅពេលសោយទីវង្គត។

គួររំលឹកថា កាលពីមុន តាមរយៈសាកលវិទ្យាល័យ Pisa ក៏ធ្លាប់បានធ្វើការពិភាក្សាដែរ ពីសំណាក់អ្នកប្រាជ្ញល្បីៗជាច្រើន ដើម្បីចង់ដឹងពីប្រភពដើមនៃកូនកាំបិតស្នៀតនោះ។ ប៉ុន្តែជាលទ្ធផល នៅតែមិនអាចទទួលយកជាការបាន។ ទើបតែពេលថ្មីៗនេះ អ្នកស្រាជ្រាវបានប្រើប្រាស់កាំរស្មីអិុច (X) ដើម្បីធ្វើការវិភាគចង់ដឹងពីការពិត នៃកាំបិតស្នៀតមួយនេះ ហើយជាលទ្ធផលបង្ហាញថា មានភាគរយខ្ពស់ ដែលកាំបិតនេះផលិតឡើងពីអាចម៍ផ្កាយ ដោយក្នុងនោះមានលោហៈធាតុគីមីម្យ៉ាង ដែលហៅថានីកែល រួមជាមួយនឹងលោហធាតុម្យ៉ាងទៀតហៅថា កូប័ល និងផូស្វ័រ និងមានលាយបញ្ចូលជាមួយវត្ថុធាតុដើមជាច្រើនប្រភេទទៀត។ កាំបិតនេះ មានអាយុកាលចន្លោះពី ៤,០០០ ទៅ ៣,០០០ ឆ្នាំ​មុនគ្រឹស្ករាជ។

យ៉ាងណាមិញ បើយោងតាមការសិក្សាស្រាវជ្រាវនេះ មិនមែនទើបតែជាករណីមួយ ក្នុងចំណោមវត្ថុបុរាណ របស់អេហ្ស៊ីបបុរាណឡើយ ព្រោះថាក្នុងយុគសម័យនោះ វត្ថុបុរាណមួយចំនួន ក៏ត្រូវបានគេរកឃើញថា ធ្វើឡើងពីដែកនៃអាចម៍ផ្កាយដែរ។

គួរបញ្ជាក់ថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងកត់សម្គាល់បន្ថែមទៀតនោះ គឺគេបានរកឃើញវត្ថុកប់ក្នុងផ្នូររបស់ទ្រង់ (ស្តេច Tut) ដែលជាខ្សែក មានរូបរាងដូចជាប្រភេទសត្វកំភេមផងដែរ ដែលអ្នកវិទ្យាសាស្រ្តជឿជាក់ថា ធ្វើឡើងពីកញ្ជក់កែវ។ ចំណែកវត្ថុបុរាណកាំបិតស្នៀតវិញ បច្ចុប្បន្នត្រូវបានដាក់តាំងបង្ហាញនៅឯសារមន្ទីរជាតិអេហ្ស៊ីប នៅក្នុងទីក្រុង Cairo ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments