Header Ads

ញាក់សាច់!!! រថយន្ត ៥០០០គ្រឿង ច្រើនបំផុតក្នុងលោក របស់ស្តេចប្រ៊ុយណេ ដែលមានតំលៃ ៣០០លានដុល្លា...

នៅព្រះជន្ម៦៦ព្រះវស្សា ទ្រង់គឺជាមហាក្សត្រដែលមានជាងគេទាំងអស់របស់ពិភពលោកយោងតាម ទស្សនាវដ្តី Forbes។ វាពិតជាចម្លែកខ្លាំងណាស់ដែលទ្រង់មិនត្រូវបានគេចុះក្នុងបញ្ជីមហាសេដ្ឋីលំដាប់ពិភពលោក ប៉ុន្តែ យើងអាចនិយាយបានថា ព្រះចៅ Sultan Hassanal Bolkiah មានទ្រព្យសម្បត្តិទាំងអស់ចំនួន ២០ពាន់ លានដុល្លាអាមេរិច អាចច្រើនជាងនេះឬតិចជាងនេះចំនួន ៥០០លានដុល្លាអាមេរិច។

លោកប្រធានាធិបតី អូបាម៉ាថ្មីៗនេះបាននិយាយលេងសើចជាមួយព្រះចៅស៊ុលតង់ខណៈដែលទ្រង់យាងមកទស្សនកិច្ច សហរដ្ឋអាមេរិចថាទ្រង់គួរតែយាងដើរទិញឥវ៉ាន់ព្រោះធ្វើបែបនេះទ្រង់អាចជួយធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ប៉ុន្តែព្រះចៅស៊ុលតង់មានអ្វីគ្រប់យ៉ាងដែលទ្រង់ចង់បានហើយ ព្រមទាំងទ្រង់ជាមនុស្សដែលស្រលាញ់ឡាន ផងនោះ ទើបទ្រង់មានកន្លែងស្តុកទុកឡានដែលធំជាងគេបង្អស់។

ការគ្រប់គ្រងរបស់ទ្រង់ទៅលើប្រទេសប្រ៊ុយណេ ប្រេង ឧស្ម័នធម្មជាតិ ដែលស្ថិតនៅលើទឹកដីឆ្នេរភាគ ពាយ័ព្យនៃ Borneo ចាប់ផ្តើមនៅឆ្នាំ្១៩៦៧។ មហាក្សត្រ Bolkiah ដែលធ្លាប់លែងលះ ២ដងរួចមកហើយគឺជា មហាក្សត្រទី២៩របស់ប្រ៊ុយណេដែលឡើងកាន់តំណែងក្រោយបិតារបស់ទ្រង់ដែលបានដាក់រាជ្យ។ ទ្រង់មានមុខដំណែងជានាយករដ្ឋមន្ត្រី អធិការទូទៅផ្នែកប៉ូលិស ប្រធានាធិបតី អគ្គមេបញ្ជាការកងទ័ពកំពូល របស់ប្រ៊ុយណេ និងបានទទួលឋានៈកិត្តិយសពីម្ចាស់ក្សត្រី Elizabethទី២របស់ចក្រភពអង់គ្លេស។ ទ្រង់ចូលចិត្តលេងកីឡាវាយបាល់ ឡានប្រណាំង និងជក់Cigarដែលមានគុណភាពល្អបំផុត។

កន្លែងស្តុកទុកឡានរបស់មហាក្សត្រ Bolkiah មានឡានចំនួន ៥០០០គ្រឿងនាំចួលពីបរទេស មានឡានស្ពរ៍ ដែលកម្រ និងមានចំនួនកំណត់ បានដាក់ចូលក្នុងការ៉ាសដែលហាក់ដូចជារាជវាំង និងមានបែងចែកម៉ាក ផ្សេងៗដាច់ពីគ្នា។ យោងតាមសេចក្តីរាយការណ៍ ទ្រង់មានឡានម៉ាក Ferrares ចំនួន ៣០០គ្រឿង ឡានម៉ាក Koenigeggs ចំនួន ២០គ្រឿង ឡានម៉ាក Daver Porsche 962 LM’s ចំនួន៦គ្រឿង ឡានម៉ាក McLaren F1’s ចំនួន ១១គ្រឿង និងឡានម៉ាកRoll Royces ចំនួន៦០០គ្រឿង ដែលតម្លៃនៃឡានទាំងអស់នេះបើប៉ាន់ស្មាន ទៅគឺ ៣០០លានដុល្លាសហរដ្ឋអាមេរិច។

គេរាយការណ៍ថា ភាគច្រើននៃឡានរបស់ទ្រង់គឺជាកម្មសិទ្ធិរបស់ បងប្អូនប្រុសទី៣របស់ព្រះចៅស៊ុលតង់ គឺព្រះអង្គម្ចាស់ Jefri ព្រមទាំងក្មួយៗដទៃទៀត ហើយភាគច្រើននៃ ឡានទាំងអស់នោះគឹមិនបានប្រើប្រាស់និងមានការពុកផុយ។ ហើយចំពោះរឿងដែលបន្ទាប់បន្សំផ្សេងទៀត មានដូចជា បុគ្គលិកគឺមានឡានម៉ាក Rolls Royce បើក២៤ម៉ោងក្នុង១ថ្ងៃនិង៧ថ្ងៃក្នុង១សប្តាហ៍ ចំណែកឯ អ្នកម្នាងទៀតៗរបស់ទ្រង់អាចទទួលប្រាក់២០ម៉ឺនដុល្លាសហរដ្ឋអាមេរិចក្នុងមួយសប្តាហ៍។ នេះហើយជាការងារដែលទទួលបានប្រាក់ដោយមិនចាំបាច់ខំប្រឹងប្រែងធ្វើការ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments