Header Ads

ពិ​ភព​លោក​​ភ្ញាក់​​ផ្អើល​​ជា​​ខ្លាំង​​ !!!! ក្មេង​ស្រី​ជន​ជាតិ​ឥណ្ឌា​អាយុ ២​ឆ្នាំ​បាញ់​ព្រួញ​ត្រង់ និង​ក្មេង​ជាង​គេ​បំ​ផុត

ពិ​ភព​លោក​​ភ្ញាក់​​ផ្អើល​​ជា​​ខ្លាំង​​ !!!! ក្មេង​ស្រី​ជន​ជាតិ​ឥណ្ឌា​អាយុ ២​ឆ្នាំ​បាញ់​ព្រួញ​ត្រង់ និង​ក្មេង​ជាង​គេ​បំ​ផុត យោង​​តាម​​ប្រ​ភព​ពី​កា​សែត ​​BBC របស់​​ចក្រ​ភព​​អង់​គ្លេស​​បាន​​ឲ្យ​​ដឹង​​ថា ក្មេង​​ស្រី​​ដ៏​​តូច​​រូប​​នេះ​ បាន​​ធ្វើ​​ឲ្យ​​ពិ​ភព​លោក​​ភ្ញាក់​​ផ្អើល​​ជា​​ខ្លាំង​​ជា​​មួយ​​នឹង​​សមត្ថ​ភាព​​បាញ់​ ព្រួញ​​ដ៏​​អស្ចារ្យ​​របស់​​គេ ដែល​អាច​​ធ្វើ​​ឲ្យ​​រូប​​គេ​​ត្រូវ​​បាន​​កត់​​ត្រា​​ចូល​​ក្នុង​​សៀវ​​កំ​ណត់​​ត្រា​​របស់ ​ឥ​ណ្ឌា​​​​ (India Book of Records) “អ្នក​​បាញ់​​ត្រង់​ និង​​ក្មេង​​បំផុត​​”​។ ក្មេង​ស្រី​រូប​នេះ​ មាន​ឈ្មោះ​ថា Dolly Shivani

Cherukuri ​ជា​អ្នក​​ក្រុង​​Vijaywada ​ភាគ​ខាង​ត្បូង​រដ្ឋ​Andhra Pradesh ​ប្រទេស​ឥណ្ឌា​។ នាង​បាន​​បំបែក​កំណត់​ត្រា​នេះ ដោយ​ប្រើ​សមត្ថ​ភាព​ដ៏​ខ្ចី​របស់​នាង​បាញ់​​ព្រួញ​ចំនួន​ ៣៥​គ្រាប់​ ក្នុង​ចម្ងាយ​៥​ និង​៧​ម៉ែត្រ​ បាន​ចំ​គោលដៅ​យ៉ាង​ល្អ​​​​បំផុត​ ដែល​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ពិន្ទុ​ដល់​ទៅ​៣៨៨​ពិន្ទុ ច្រើន​​ដាច់​ឆ្ងាយ​​ដាច់​ឆ្ងាយ​ពី​គេ ក្នុង​ការ​ប្រកួត​បាញ់​ព្រួញ​មួយ​ដែល​រៀប​ចំ​ដោយ​បណ្ឌិត្យសភា​កីឡា​​បាញ់​ ជ្រួញ​ឥណ្ឌា​។ លោក​ Satyanarayana ​ជា​អ្នក​ដឹក​នាំ​ការ​ប្រកួត​នេះ បាន​ឲ្យ​ដឹង​ថា

លោក​មិន​ដែល​ឃើញ​សមត្ថភាព​បាញ់​ព្រួញ​​អី​អស្ចារ្យ​ដូច​ពេល​នេះ​ទេ​។ លោក​ថា​ ក្មេង​ស្រី​ដ៏​​តូច​នេះ​មាន​សមត្ថភាព​មិន​ធម្មតា​ ព្រោះ​នាង​អាច​លើក​គ្រាប់​ព្រួញ​បាន​យ៉ាង​ល្អ​ ដែល​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់​ឡើយ​ថា នាង​អាច​ធ្វើ​បាន​កម្រិត​។ នេះ​ជា​សមិទ្ធិផល​​ដែល​យើង​មាន​មោទនភាព​​បំផុត ចំពោះ​​ក្មេងៗ ជាពិសេស​ក្មេង​ស្រី​​ផង​ដែរ​ ដែល​

សមត្ថភាព​របស់​ពួក​គេ​ យើង​មិន​អាច​មើល​រំលង​បាន​ឡើយ។​ លោក Satyanarayana បាន​បន្ត​ថា ពេល​នេះ​ក្មេង​ស្រី​ដ៏​តូច​ឈ្មោះ​ Dolly ​នេះ​ មាន​ឈ្មោះ​នៅ​នៅ​ក្នុង​សៀវភៅ​កំណត់​ត្រា​របស់​ឥណ្ឌា​ ប៉ុន្តែ​​លោក​ថា លោក​នឹង​ព្យាយាម​ឲ្យ​​ឈ្មោះ​​ក្មេង​ស្រី​នេះ មាន​នៅ​ក្នុង​សៀវភៅ​កំណត់​ត្រា​ឯកត្តកម្ម​របស់​​ពិភពលោក​​ឲ្យ​បាន​​។

អានអត្តបទបន្ថែម៖ រឿងទាំង 7 យ៉ាងដែលម្តាយលាក់ទុកក្នុងចិត្តមិនដែលនិយាយប្រាប់កូនឡើយ នៅពេលអានចប់ហើយសូមកុំភ្លេចប្រាប់ម្តាយថា “កូនស្រឡាញ់ម៉ាក់ខ្លាំងណាស់”

ចង់អោយអ្នកអានអត្ថបទនេះមែនទែន។ នៅពេលដែលបានអានចប់ហើយសូមកុំភ្លេចប្រាប់ម្តាយថា កូនស្រឡាញ់ម៉ាក់ខ្លាំងណាស់។ ខាងក្រោមនេះជារឿងទាំង 7 យ៉ាងដែលម្តាយស្ទើរគ្រប់រូបមិនដែលប្រាប់កូនឡើយ៖ អ្នកធ្វើអោយគាត់យំ៖ ម្តាយស្រក់ទឹកភ្នែកដោយក្តីរំភើបពេលដែលបានដឹងថាម្តាយចាប់ផ្តើមមានផ្ទៃពោះ។ ម្តាយយំពេលមិនដឹងថាតើកូនកើតមកមានអាវៈយវៈដូចគេឯងឬយ៉ាងណា។ ម្តាយយំពេលមិនប្រាកដថាតើកូនកើតមកមានសុខភាពល្អដែរទេ ។ ម្តាយយំពេលឃើញមុខកូនចេញពីផ្ទៃជាលើកដំបូង។ ម្តាយយំពេលដែលបានអោបកូនក្នុងដើមទ្រូងដ៏កក់ក្តៅជាលើកដំបូង។ ម្តាយយំនៅពេលដែលឃើញកូនយំ។ ម្តាយយំពេលបានលឺកូនចេះនិយាយហៅថាម៉ែ។

ម៉ែឃ្លាន៖ ក្នុងអំឡុងពេលពពោះកូនជាង 9 ខែមកម្តាយនឿយហត់ណាស់ទៅហើយ តែម៉ាក់មិនដែលនិយាយត្អូញឡើយ។នៅពេលដែលម៉ែកំពុងតែហាមាត់រៀបនឹងចុកនំស្រាប់តែនឹកឃើញដល់កូន ដែលបានធ្វើអោយម៉ែចិត្តមិនដាច់ទាល់តែសោះដោយលេបវាម្នាក់ឯង។នៅទីបំផុតម៉ែសុខចិត្តអោយកូនដោយមិនគិតពីខ្លួនឯងកំពុងតែហេវហត់រមូលពោះស្ទើរដាច់ក្តី ព្រោះពេលម៉ែឃើញកូនមានសេចក្តីសុខ ម៉ែអស់ចិត្តហើយ។

បារម្ភពីកូន៖ នៅពេលដែលកូនទៅតូចម៉ែតែងតែងតែហួងហែងមើលថែរក្សា ហើយមិនអោយនណាម្នាក់មកធ្វើបាបយាយីទេ សូម្បីតែកូនស្រមោចមួយក៏ដោយ។បេះដូងរបស់ម៉ែចាប់ផ្តើមលោតខុសចង្វាក់នៅពេលដែលបានឃើញកូនតូចចាប់ផ្តើមចេះឈានជើងដើរជាលើកដំបូង។ នៅពេលដែលកូនធំឡើងកូនដើរចេញទៅក្រៅបាត់ៗ ម្តាយអង្គុយចាំកូនរហូត ព្រួយបារម្ភពីកូនជានិច្ច។មិនដឹងថាកូនធ្វើដំណើរតាមផ្លូវសុខសប្បាយឬយ៉ាងណា។ បើកូនមិនទាន់មកផ្ទះម៉ែក៏មិនចូលដេកដែរ ព្រោះទោះបីជាខំបិទភ្នែកយ៉ាងណាក៏នៅមិនលក់ដដែលព្រោះគិតពីកូនខ្លាំងពេក។

ដឹងថាខ្លួនឯងជាម្តាយមិនល្អឥតខ្ចោះ៖ ពេលខ្លះម្តាយធ្លាប់បន្ទោសហើយនិងស្អប់ខ្លួនឯងដែរនៅពេលដែលមិនអាចបំពេញចំណុចខ្វះខាតរបស់ម៉ែបាន ។ ម៉ែចង់ធ្វើជាអ្នកម្តាយដែលល្អបំផុតក្នុងលោកនេះ។

ចង់ឃើញកូនមានសេចក្តីសុខ៖ កូនប្រហែលជាមិនដឹងទេព្រោះម៉ែមិនដែលប្រាប់កូនម្តងណាឡើយ។ ពេលខ្លះពេលដែលកូនកំពុងតែលង់លង់ក្នុងដំណេកយ៉ាងស្កប់ស្កល់ ម៉ែចាប់ផ្តើមលួចញញឹម។ ពេលកូនមិនគេងម្តាយតែងតែច្រៀងបំពេរដោយញញឹម ទោះបីជាគាត់នឿយហត់យ៉ាងណាក៏ដោយ។

ព្រួយពេលកូនឈឺ៖ នៅពេលដែលឃើញកូនឈឺកូនចេះតែយំធ្វើអោយម្តាយចង់សួរកូនណាស់ថា តើកូនកើតអី ឈឺត្រង់ណា តែអ្វីគ្រប់យ៉ាងមិនដូចការគិតឡើយ។កូននៅតូចកូនមិនអាចប្រាប់ម៉ែបានឡើយដែលវាបានធ្វើអោយទ្រូងរបស់ម្តាយស្ទើរធ្លុះធ្លាយ។

ចង់អោយកូនបានល្អ៖ ម្តាយចង់ឃើញកូនធំឡើងក្លាយជាមនុស្សល្អក្នុងសង្គម មិនចង់ឃើញកូនធ្លាក់ខ្លួនក្លាយជាក្មេងដែលមិនដឹងខុសមិនដឹងត្រូវឡើយ។នៅពេលដែលកូនធំម្តាយតែងតែទុកដាក់កូនអោយមានគូរស្រករ ព្រោះម្តាយមិនដឹងជានៅមើលថែរកូនបានប៉ុនណាទៀតទេ តែត្រូវកូនខឹងកូនស្អប់ព្រោះបង្គាប់អោយរៀបការជាមួយនឹងគេជាកូនអ្នកមាន។ តើកូនដឹងទេរូបគេស្រឡាញ់កូនណាស់។ ហេតុអ្វីក៏កូនមិនស្រឡាញ់គេទៅវិញ? ម៉ែមិនហ៊ានបង្ខំកូនទេ។ កុំខឹងអីកូន ព្រោះព្រោះម៉ែឃើញគេល្អ ហើយសង្ឈឹមថាគេអាចថែរក្សាកូនដល់ចាស់។ ម៉ែធ្វើនេះក៏ព្រោះតែចង់អោយកូនល្អទេ។

ក្រោយពេលរៀបការហើយ ម្តាយតែងភ័យព្រួយថាតើគ្រួសាររបស់កូន មើលថែរកូនដូចដែលម្តាយឬអត់។ អស់រយៈពេលជាង 20 ឆ្នាំទៅហើយដែលម្តាយចិញ្ចឹមកូន វាអស់ពេលពាក់កណ្តាលជីវិតរបស់ម្តាយទៅហើយដែលម្តាយបានរស់នៅ។ ពេលនេះម្តាយចាស់ម្តាយលែងធ្វើការអ្វីកើត, ម្តាយភ្លេចភ្លាំង, ម្តាយលែងញ៉ាំបាយខ្លួនឯងបានដូចមុនទៀតហើយ។ ម្តាយមិនចង់បានអ្វីពីកូនឡើយ តែម្តាយចង់អោយកូននិយាយថា «កូនស្រឡាញ់ម៉ែ» ពេលនោះម្តាយលាចាកលោកនេះបិទភ្នែកជិតហើយ។

តាមពិតទៅខាងលើនេះគ្រាន់តែជាចំណុចមួយចំនួនទេ ។ ទឹកចិត្តម្តាយធំធេងណាស់មិនអាចយកម៉ែត្រមកវាស់បានទេ ។ បើចង់ដឹងច្បាស់អ្នកអាចសាកសួរម្តាយរបស់អ្នកឥឡូវ នោះនឹងបានដឹងចម្លើយហើយ ថាគាត់ស្រឡាញ់យើងដល់កម្រិតណា៕

ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments