Header Ads

រន្ធត់ចិត្តណាស់!! បុរសជាប្តី​ ​សម្លាប់ខ្លួនឲ្យ​ពស់​វែក ចឹក​ស្តែងៗ ព្រោះ​តែ​ខូច​ចិត្ត​ត្រូវ​ប្រពន្ធ​ជាទី​ស្រឡាញ់​….

បុរសដែលស្រឡាញ់សត្វល្មូន ជាពិសេសពស់ និងសត្វចិញ្ចឹមក្នុងផ្ទះ បានសម្រេចចិត្តស្លាប់ខ្លួនឯងដោយឲ្យពស់ពិសខាំ ព្រោះតែខូចចិត្តត្រូវប្រពន្ធចាកចោល ។ ហើយអ្នកជំនាញការទៅលើពពួកល្មូនដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសរុស្ស៊ី នេះ ត្រូវបានឃើញក្នុងវីដេអូធ្វើអត្តឃាតខ្លួនឯង ដោយឲ្យពស់ពិស mamba ខ្មៅ ខាំដៃរបស់គាត់ ។

បុរសខូចចិត្តស្នេហាខាងលើនេះមានឈ្មោះថា Arslan Valeev អាយុ ៣១ ឆ្នាំ រស់នៅ St. Petersburg គឺជាអ្នកជំនាញល្មូន និងជាអតីតបុគ្គលិកសួនសត្វម្នាក់ផងដែរ ។គាត់ និងអតីតភរិយាឈ្មោះ Ekaterina “Katya” Pyatyzhkina មានឆាណែល Youtube ច្រើន ដែលសុទ្ធសឹងបង្ហាញអំពីសត្វពស់ ហើយអ្នកទាំងពីរមានមនុស្សតាមដានរាប់ពាន់នាក់ ។

Valeev បានខូចចិត្ត បន្ទាប់ពីប្រពន្ធបានចាកចោលគាត់ ។ បន្ទាប់ពីព្យាយាមបរាជ័យ ដើម្បីយកឈ្នះការវិលត្រឡប់របស់នាង គាត់បានសម្រេចចិត្តធ្វើអត្តឃាត ។នៅក្នុងខែកក្កដា Valeev បានចោទប្រកាន់ប្រពន្ធមានប្រុសថ្មី ហើយបានប្រើអំពើហិង្សាលើប្រពន្ធ ។ Pyatyzhkina បើតាមការឲ្យដឹងនោះ គាត់បានរងរបួសប៉ះពាល់ធ្ងន់ធ្ងរ ក្នុងអំឡុងពេលហិង្សារបស់ប្តី ។

នាងបន្ទាប់មក បានដាក់ពាក្យលែងលះ ហើយនាងបានបដិសេធទទួលយកការសម្របសម្រួលត្រូវរ៉ូវគ្នាឡើងវិញឡើយ បើទោះបី Valeev ចេញមុខសុំទោសជាសាធារណៈយ៉ាងណាក៏ដោយ ។នៅក្នុងវីដេអូមួយ Valeev និយាយថាៈ «ខ្ញុំពុំអាចអាពណ៌នានៅពាក្យពេចន៍ឲ្យលើសពីនេះទៀត​ សម្រាប់ការខកចិត្តរបស់ខ្លួនឯងទេ» ។

«ខ្ញុំពុំអាចពណ៌នាពីភាពស្លុតរន្ធត់នេះ ដែលខ្ញុំបានជួបរៀងរាល់ថ្ងៃ នៅពេលដែលខ្ញុំក្រោកពីដំណេកនៅក្នុងពិភពថ្មី ដោយពុំមានមនុស្សដែលខ្ញុំបានបាត់បង់ និងទទួលយកការបាត់មនុស្សដែលខ្ញុំនៅជាមួយប៉ុន្មានវិនាទីប៉ុណ្ណោះក្នុងក្តីសុបិន្ត!»

ចំណែក Pyatyzhkina វិញ ពុំបានធ្វើការខមមិនអ្វីចំពោះវីដេអូនោះទេ ។ នាងបន្តដំណើរជីវិតទៅមុខ ហើយបើតាមការឲ្យដឹងនោះ គឺនាងមានប្រុសថ្មីម្នាក់ទៀតទៅហើយ ។Valeev ដែលតែង​ live stream ជាមួយពស់របស់គាត់ បានអនុញ្ញាតឲ្យអ្នកតាមដានរបស់ខ្លួន បានមើលឃើញការស្លាប់របស់គាត់បែបនេះ ។

ក្នុងអំឡុងពេល live stream លោក Valeev បានប្រកាសលេខទូរស័ព្ទអតីតភរិយារបស់ខ្លួន និងស្នើឲ្យអ្នកទស្សនាទូរស័ព្ទទៅនាង ក្នុងបំណងឲ្យនាងបានឃើញឱកាសចុងក្រោយ នៃជីវិតរបស់គាត់ ។ទោះយ៉ាងណា ពេលឃើញ Valeev ចាកចេញពីកន្លែងអង្គុយបោះជំហានធេងធោង មនុស្សម្នាក់ដែលកំពុងមើល live stream បានទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ ។ ប៉ុន្មាននាទីក្រោយមក រថយន្តសង្គ្រោះបានមកដល់ និងនាំគាត់ទៅមន្ទីរពេទ្យ​ តែហួសពេលទៅហើយ គាត់បានស្លាប់ដោយសារពិសពស់រត់ត្រង់ចូលបេះដូង ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments