Header Ads

លេងសើចមិចបាន!! នារីស្រស់ស្អាតម្នាក់ប្រើលុយជាង ១០ ម៉ឺន​ដុល្លារ ទិញប្រុសស្នេហ៍ ពីសត្រូវ (សូមអាន)

នារី​ម្នា​ក់នៅ​ម៉ាឡេស៊ី បានប្រកាស​ប្រើប្រាស់​លុយ ១​លាន RM (​ប្រមាណ​ជាង ១០ ម៉ឺន​ដុល្លារ​) ដើម្បី​ទិញយក​សង្សារ​របស់​សត្រូវ​ស្នេហ៍ ។​ ​ប្រភពពី Daily Mail នាង Jocye Lee បាន​ពេញចិត្ត​រួច​លង់​ស្នេហ៍​នឹង​បុរស​ម្នាក់​ឈ្មោះ ។ នាង​បាន​ផ្ញើ​សារ​ទូរស័ព្ទ​ដល់​បុរស​រូបនោះ ដោយ​ប្រើ​ពាក្យពេចន៍​ទន់ភ្លន់ «​បង​កំពុង​នៅឯណា ?» ឬ «​ម៉េច​បង​មិន​ឆ្លើយតប​អូន​…?» ។ ប៉ុន្តែ Danny ពុំដែល​ឆ្លើយតប​ម្តងណា​ឡើយ ។​

នាង Locye Lee ហ៊ានប្រកាសទិញ​យកសង្សារពីសត្រូវស្នេហ៍ ​សូម​រំលឹក​រឿង​ដើម​ប​ន្តិ​ចៈ នារី​ឈ្មោះ Jocye Lee បច្ចុប្បន្ន​មាន​វ័យ ៣៨ ឆ្នាំ នៅ​លីវ ស្រស់ស្អាត ហើយ​ជា​អ្នកមាន ។ រវាង Lee និង Danny ធ្លាប់ជា​មិត្តភក្តិ​នឹង​គ្នា​អស់កាល​ជាង ២០ ឆ្នាំ មកហើយ ។ ទោះ​យ៉ាងនេះ​ក្តី ការស្រឡាញ់​បែប​ងប់​ង​ល់​ជ្រ​ល់​ហួសហេតុ​របស់​នាង បានធ្វើ​ឲ្យ Danny «​ភ័យខ្លាច​» រួច​ចង់​បញ្ចប់​ចំណងទាក់ទង​មិត្តភក្តិ ។​ ​ព្រោះតែ​មិត្តស្រី​ថ្មី​របស់ Danny ឈ្មោះ Joey Tan ទ្រាំលែងបាន​នឹង​ទង្វើរ​របស់ Lee នាង​ក៏​ទម្លាយ​រឿងរ៉ាវ​ទាំងអស់​ឡើង​បណ្តាញ​សង្គម ។ Tan សរសេរថាៈ «​ប្រសិនបើ​អ្នក​ជួបប្រទះ​នារី​ប្រភេទ​នេះ អ្នកនឹង​ធ្វើ​អ្វី ?» ។ ក្នុង​សារ​ចំហរ​នេះ Tan ក៏​ប្រាប់​បន្ថែមថា Lee បាន​សំណូមពរ​ឲ្យ​នាង ១ លាន RM ក្នុង​លក្ខ​ខ័​ណ្ឌ​នាង​ប្រគល់​មិត្ត​ប្រុស (Danny) មក​ឲ្យ Lee វិញ ។​

​ចំណែក​បុរស​សម្បូរ​ស្នេហ៍ Danny វិញ បាន​អង្វ​ករ​សុំ​ឲ្យ Lee បញ្ចប់​ការរំខាន​ដល់​ខ្លួន ហើយក៏​ឆ្ងល់​ដែរ លេខ​ទូរស័ព្ទ​គណនី​បណ្តាញ​សង្គម​របស់ខ្លួន ដែល​បាន​ផ្លាស់ប្តូរ​សុទ្ធសឹង​ត្រូវបាន Lee រកឃើញ​ជានិច្ច ។ Lee ឆ្លើយតប​យ៉ាងខ្លី​ថា គ្មាន​ពេល​ឈប់​ទេ​! ។ ភ្លាមៗ​នោះ Tan ទ្រាំ​មិនបាន​វាយបកៈ «​ចូរ​អ្នក​បោះ​បង់ការ​ប្រជែង​នេះ​ចោល​ទៅ​! គ្មាន​ពេលណា​គាត់​ក្លាយជា​របស់​នាង​ទេ ដែល​សូម្បីតែ​ពួក​ខ្ញុំ​ចែកផ្លូវ​គ្នា​នោះ តិច​បំផុត​គាត់​ក៏​(​ធ្លាប់ជា​របស់ខ្ញុំ​) ។ ប៉ុន្តែ ហេតុអ្វី​ខ្ញុំ​ត្រូវ​ចែកផ្លូវ​ជាមួយ​គាត់ ? ព្រោះតែ​នាង​មែន​ទេ ?​ហើយ​នាង​ចង់​យកលុយ​របស់ខ្លួន ដើម្បី​ទិញយក​ស្នេហា ? មុន​នោះ នាង​ថា​នឹង​ឲ្យ​១​លាន RM សំរាប់​ការ​ខ្ញុំ​ព្រម​បែក​ពី​គាត់ ចុះ​លុយ​នៅឯណា ? ប្រសិន​គ្មានទេ នាង​លើក​តម្លៃ​ចេញមក ចាំ​ខ្ញុំ​ទូទាត់​ឲ្យ​វិញ ?» ។​ Lee ឆ្លើយៈ «​ខ្ញុំ​មាន​លុយ​យ៉ាងច្រើន តែ​នាង​ពុំ​ស័​ក្ខិ​សម ។ ធ្វើបុណ្យ​ទៅ​! នាង​ពុំមាន​លុយ​គ្រប់គ្រាន់​សំរាប់​ការចង់​ឲ្យ​ខ្ញុំ​វិញ​ទេ​!» ។​

ប្រភព៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments