Header Ads

អុញនោះ!! ឃើញអ្នកគិតលុយ ធ្វើការយឺត នាំគ្នាស្តីឲ្យគ្រប់គ្នា តែពេលដឹងការពិត ទើបរំជួលចិត្ត

កាល​ប៉ុន្មាន​​ថ្ងៃ​កន្លង​​ទៅ​​នេះ ​​វីដេអូ​​​មួយ​​ដាក់​​ចំណង​​ជើង​ថា “​អ្នក​គិត​លុយ​​លឿន​​បំផុត​​ក្នុង​លោក” របស់​​ស្ត្រី​ជនជាតិ​ឥណ្ឌា​​​​ ត្រូវ​បាន​គេ​​បង្ហោះ​​​លើ​​បណ្ដាញ​សង្គម​ Facebook ដោយ​មាន​អ្នក​ចូល​មើល​ជាង​ ១៤​លាន​ដង​ ចែក​រំលែក​​ជាង​ ២០​ម៉ឺន​ដង។

វីដេអូ​​នេះ​បង្ហាញ​​ពី​​អ្នក​គិត​​លុយ​​ម្នាក់ ​​រាប់​ និង​ដក​​ដាក់​​ក្រដាសប្រាក់​ក្នុង​សកម្មភាព​យឺតៗ​​​មែនទែន ដោយ​បាន​ទាក់​ទាញ​ការ​សើច​ចំអក​​​គ្មាន​ប្រណី​​លើ​​​​អ៊ីនធឺណិត។ ​បើ​លោក​អ្នក​បាន​​ដឹង​មូល​ហេតុ​​​ពិត​ប្រាកដ​នៅ​ពីក្រោយ​វីដេអូ​​ អ្នក​នឹង​​លែង​​សើច​ចំអក​ ស្ដាយ​ក្រោយ ហើយ​អាណិត​​ដល់​គាត់​វិញ​ជា​មិន​ខាន។

បើ​តាម​ប្រភព​ Indiatimes ​ស្ត្រី​រូប​នេះ​មាន​ឈ្មោះ Premlata Shinde ​​ធ្លាប់​កើត​ជំងឺ​​គាំង​បេះ​ដូង​ចំនួន​​២ដង ​និង​ដាច់​សរសៃ​ឈាម​​ខួរ​ក្បាល ដែល​ធ្វើ​ឲ្យ​គាត់​​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​​យឺត​ៗ។ អ្នក​ស្រី Premlata ធ្វើ​ការ​នៅ​ធនាគារ​ Bank of Maharashtra ក្នុង​រដ្ឋ​ Pune ប្រទេស​ឥណ្ឌា។ ​​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ គាត់​​ទើប​​មក​​បន្ត​ធ្វើ​ការ​​ឡើង​វិញ​​ទាំង​​ខ្លួន​​មិន​ទាន់​ជា​ស្រួល​បួល ​ក្រោយ​​​​​​​សុំ​ច្បាប់​ឈប់​សម្រាក​ព្យាបាល​ជំងឺ​​អស់​រយៈពេល​ជា​យូរ។

Premlata ​​​នឹង​ចូល​​និវត្តន៍​នៅ​ខែ​​​កុម្ភៈ​ ឆ្នាំ​ ២០១៧​ខាង​មុខ​ ពេល​នោះអ្នកស្រី​នឹង​​មាន​ពេល​សម្រាក​​​នៅ​ផ្ទះ​គ្រប់​គ្រាន់​។ ប៉ុន្តែ​អ្នកស្រី​​​បាន​ជ្រើស​រើស​​មក​​​​បន្ត​ធ្វើ​ការ​​រហូត​​ផុត​ពេល​កំណត់ និង​ចូល​​និវត្តន៍​​ដោយ​​កិត្តិយស។​

ដោយ​មើល​ឃើញ​ពី​​​​ស្ថាន​ភាព​​ជំងឺ​ ​ហើយ​អ្នកស្រី​ចង់​មក​ធ្វើ​ការផង​ ខាង​ធនាគារ​​បាន​​ផ្ដល់​ម៉ាស៊ីន​កុំព្យូទ័រ​ពិសេស​មួយ​គ្រឿង ​និង​​ឲ្យ​​កាន់​ខាង​គិត​​លុយ​ដដែល។ ការ​​តស៊ូ​ព្យាយាម​ធ្វើ​ការ​ទាំង​​ខ្លួន​មិនទាន់​​​​ជាសះស្បើយ​​នេះ​ ធ្វើ​ឲ្យ​​គេ​មិន​ដឹង​​រឿង​​ពិត​​បាន​ចំអកដាក់​​អ្នកស្រី​។​

បើ​និយាយ​ពី​ស្ថានភាព​គ្រួសារ​វិញ អ្នក​ស្រី​បាន​បាត់​បង់​​ប្ដី និង​​មាន​កូន​ប្រុស​​​​ម្នាក់​គត់ ​​តែ​​រស់​នៅ​បរទេស​ទៀត។ អ្នកស្រី​ខិតខំ​​ធ្វើការ​ ដើម្បី​ឲ្យ​ជីវិត​រស់​នៅ​ប្រកប​​ដោយ​ភាព​ថ្លៃថ្នូរ។ ​បន្ទាប់​ពី​​រឿង​ពិត​ត្រូវ​បាន​លាត​ត្រដាង ​​គ្រប់​គ្នា​បាន​​​កោត​សរសើរ​​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​​របស់​អ្នកស្រី​​យ៉ាងខ្លាំង​​៕

ប្រភព៖​ konchab

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments