Header Ads

បុរសម្នាក់ ញៀនថ្នាំអស់ជាង២០ឆ្នាំ អ្នកណាប្រាប់ក៏មិនស្តាប់ ប៉ុន្តែចុងក្រោយ….

បុរសម្នាក់ !!! ញៀនថ្នាំអស់ជាង២០ឆ្នាំ អ្នកណាប្រាប់ក៏មិនស្តាប់ ចុងក្រោយ…ទឹកទន្លេមានផ្លូវហូរយ៉ាងណាមនុស្សក៏មានផ្លូវហូរទៅយ៉ាងនោះដែរ។នៅញូយ៉ក សហរដ្ឋអាមេរិកមានយុវជនម្នាក់ឈ្មោះជូលីអូ។ កាលពីក្មេងគាត់បានមកពីអាមេរិកខាងត្បូងជាមួយគ្រួសារ។ ពេលដល់អាមេរិកជាកន្លែងដែលសម្បូរគ្រឿងញៀនគាត់ក៏បានញៀនថ្នាំចាប់ពីពេលគាត់ទៅរស់នៅទីនោះ រហូតមកដល់ពេលនេះអស់រយៈពេលជាង ២០ ឆ្នាំហើយ។ ពេលនេះគាត់គ្មានអ្វីនៅជាប់នឹងខ្លួនទេសូម្បីធ្វើការអ្វីក៏

មិនកើត ព្រោះគាត់ញៀនស៊ុបមែនទែន។ គាត់មានតែដើរសុំទានគេដើម្បីយកប្រាក់ទិញថ្នាំញៀនបន្ត ពេលរងារក៏មិនរងារ ពេលក្តៅក៏មិនក្តៅ ឃ្លានក៏មិនឃ្លាន ពេលមានគ្រឿងញៀនជីវិតគាត់ស្រណុកស្រួលណាស់។ ថ្ងៃមួយគាត់ដើរតាមសូនគ្មានអ្វីញ៉ាំក៏ដេកនៅលើសួននោះតែម្តងទៅ។ ពេលក្រោកឡើងអស់ជាតិថ្នាំគាត់ឃ្លានយ៉ាងខ្លាំងក៏ទៅកកាយធុងសម្រាមនៅក្នុងសួនច្បារ រកបាននំប៉័ងមួយដែលក្មេងញ៉ាំសល់ហើយបោះចោលជាច្រើនថ្ងៃ។ជូលីអូញ៉ាំនំនោះទាំងខ្លួនញាក់ទទ្រើត។ ញ៉ាំបានបន្តិចស្រាប់តែមានអារម្មណ៍ថាមានរសជាតិចម្លែក ពេលញ៉ាំឆ្អែតទើបដឹងថា នំនោះដុះផ្សិតយូរណាស់មកហើយ។ គាត់ក៏ចោះចោលនំប៉័ងនោះហើយគិត។ ឥឡូវខ្ញុំកំពុងធ្វើអីហ្នឹង? គេអង្គុយក្នុងហាងញ៉ាំនំ ឯខ្ញុំមករើសនំក្នុងធុងសម្រាមទៅវិញ អ្នកផ្សេងអាយុស្របាលខ្ញុំគេរៀបការ មានការងារ មានផ្ទះ ប៉ុន្តែខ្ញុំគ្មានអ្វីបន្តិចជាប់ខ្លួនសូម្បីខោអាវ។ តើមានមនុស្សស្រីណាគេមកស្រលាញ់ខ្ញុំ? ឡានកញ្ចាស់ជាងគេនោះក៏ខ្ញុំគ្មានផង។ នេះជាលើកដំបូងហើយដែល ជូលីអូ សម្លឹងមើលខ្លួនឯង ហើយប្រៀន

ធៀបនឹងអ្នកដទៃ។រំពេចនោះជូលីអូ ស្រាប់តែកើតចិត្តចង់រៀបការ ចង់រស់នៅក្នុងផ្ទះស្អាត ចង់ដើរលេងនៅក្នុងសួនច្បារជាមួយគ្រួសារ​ ចង់ចូលហាងទិញនំប៉័ងដែលខ្លួនចូលចិត្ត។ គាត់គិតថា រស់នៅយ៉ាងនេះតទៅទៀត នឹងឈឺស្លាប់ម្នាក់ឯងជាមិនខាន។ គាត់ចាប់ផ្តើមភ័យខ្លាចចំពោះសេចក្តីស្លាប់។ ក្រោមមកជូលីអូឈប់ប្រើប្រាស់គ្រឿងញៀនដូចមុនទៀត ហើយក៏ត្រូវប៉ូលីសចាប់ខ្លួន។ នៅក្នុងមន្ទីរឃុំឃាំង គ្រូវបង្វឹកផ្តាច់គ្រឿងញៀនបាននិយាយថា អ្នកទាំងអស់គ្នាចង់ផ្តាច់គ្រឿងញៀនមែនទេ? ខ្ញុំស្គាល់អ្នកទាំងអស់គ្នាច្បាស់ណាស់ ទោះបីជាអ្នកទាំងអស់គ្នាប្រឹងយ៉ាងណាក្តី មិនអាចផ្តាច់បានទេ។ ចាប់ពីពេលនេះទៅ បើអ្នកទាំងអស់គ្នាចង់ផ្តាច់មែននោះស្តាប់ខ្ញុំ។ ជូលីអូស្តាប់យ៉ាងយកចិត្តទុកដាក់។ អ្វីដែលចម្លែកនោះ ជូលីអូធ្លាប់ចូលកន្លែងនោះបីដងមកហើយតែគាត់មិនដែលស្តាប់គ្រូដូចលើកនេះឡើយ។ គាត់ក៏បានស្រែកយ៉ាងខ្លាំងធ្វើឱ្យអ្នកទាំងអស់គ្នាផ្អើលឡើងថា « ខ្ញុំដឹងហើយ! ហ្នឹងហើយពីមុនខ្ញុំគឺអញ្ចឹង! »។ គាត់ក៏បន្តផ្ទៀងស្តាប់ទៀត ហើយក៏ក្រលេកមើលទៅអ្នកនៅជុំវិញខ្លួនដោយអចេតនាឃើញសុទ្ធតែអ្នកញៀនថ្នាំ តែគ្មាននរណាស្តាប់គ្រូទេ! ដូចគាត់កាលពីមុនអញ្ចឹង។« នៅពេលណាអ្នកចេះក្នុងការឆ្លុះបញ្ចាំងការប្រៀបធៀប និងការស្រមើស្រមៃបានល្អហើយនោះ អ្នកនឹងដឹងថាជីវិតរបស់អ្នកនឹងត្រូវបញ្ចប់ទៅត្រង់ចំនុចណាមួយយ៉ាងពិតប្រាកដ »៕

ប្រភព៖ mediakhmer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments