Header Ads

អុញនោះ!!​​ នារីម្នាក់លេបលុយចូលក្នុងពោះអស់ ៩ពាន់ដុល្លារ ដោយសារតែខ្លាចអតីតសង្សារចែក...

សារព័ត៌មាន OddityCentral បានចុះផ្សាយថា ស្រ្តីវ័យ២៨ឆ្នាំម្នាក់ ស្ទើរតែនឹងស្លាប់ខ្លួន ហើយត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ នៅក្នុងមន្ទីរពេទ្យ University Hospital of Santander (HUS) នាទីក្រុង Bucaramanga ប្រទេសកូឡុំប៊ីបន្ទាប់ពីរូបនាងបានលេបប្រាក់ជាង ៩ពាន់ដុល្លារ ដើម្បីកុំឲ្យអតីតមិត្តប្រុសរបស់នាង ទទួលបានចំណែកពាក់កណ្តាល។

ហេតុការណ៍ដ៏គួរឲ្យអស់សំណើចមួយនេះ បានកើតឡើងកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៧ នៅពេលដែលនាង Sandra Milena Almeida បានរត់ទៅកាន់មន្ទីរពេទ្យ ហើយត្អូញត្អែរពីការឈឺក្រពះធ្ងន់ធ្ងរ។ ភ្លាមៗក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ក្រពះរបស់នាងបានស្ទះ ដែលតម្រូវឲ្យបញ្ជូននាងចូលទៅក្នុងបន្ទប់វះកាត់ភ្លាមៗ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលក្រុមគ្រូពេទ្យធ្វើការវះកាត់ពោះរបស់នាង ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឃើញក្រដាសប្រាក់សន្លឹក ១០០ដុល្លារ មូលដុំៗជាច្រើននៅក្នុងពោះនាង។ គ្រូពេទ្យបានធ្វើការប្រមូលយកក្រដាសប្រាក់ចេញពីក្នុងក្រពះ និងពោះវៀន ហើយមួយចំនួនទៀតស្ថិតនៅក្នុងពោះវៀនធំ ដែលនឹងចេញមកក្រៅ ពេលបន្ទោបង់។

ដោយសារតែហេតុការណ៍នេះមិនមែនជារឿងធម្មតា ដែលតែងកើតមានឡើង ទើបក្រុមគ្រូពេទ្យ បានធ្វើការទំនាក់ទំនងហៅមន្រ្តីប៉ូលិស ឲ្យមកធ្វើការស៊ើបអង្កេត។ ហើយក្រោយពេលសួរចម្លើយស្រ្តីខាងលើរួចមក ទើបគេដឹងថា រឿងនេះមិនមានជាប់ពាក់ព័ន្ធជាមួយសកម្មភាពបទល្មើសណាមួយឡើង តែជាទង្វើនៃការអស់សង្ឃឹមរបស់ស្រ្តីរូបនោះតែប៉ុណ្ណោះ។

នាង Sandra Milena Almeida លាតត្រដាងការពិតថា នាង និងអតីតមិត្តប្រុស បានសន្សំលុយជាមួយគ្នា ដើម្បីរើទៅរស់នៅក្នុងប្រទេសប៉ាណាម៉ា ហើយរស់នៅជាមួយគ្នាដោយរីករាយ។ ប៉ុន្តែចំណងស្នេហ៍របស់ពួកគេបានដើរដល់ផ្លូវបំបែក ដែលតម្រូវឲ្យពួកគេបញ្ចាប់ស្នេហ៍ត្រឹមនេះ។

ក្រោយបែកគ្នាអតីតមិត្តប្រុសរបស់នាងក៏បានទាមទារប្រាក់សន្សំពាក់កណ្តាល ដែលខំសន្សំជាមួយគ្នា ប៉ុន្តែនាង Sandra មិនព្រម ទើបនាងលេបចូលទៅក្នុងពោះទាំងអស់ ដើម្បីកុំឲ្យគេយកបាន។ នាងបានមូរលុយក្រដាស ១០០ដុល្លារទាំងអស់ហើយរុំជាមួយថង់ប្លាស្ទិច មុនពេលលេបចូលទៅក្នុងពោះ។

ប្រភពបានបន្តថា ក្រោយការស៊ើបអង្កេតរបស់ប៉ូលិស ពួកគេមិនបានដាក់បទប្រឆាំងណាមួយទៅលើរូបនាងឡើយ ហើយរូបនាងបានទទួលបានចំនួន ៥៧០០ដុល្លារវិញ បន្ទាប់ពីប្រមូលចេញពីក្នុងពោះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments