Header Ads

ពិតជារន្ធត់ណាស់!!! នេះជាមេរៀនមួយដែលមិនត្រូវដើរនិយាយទូរស័ព្ទពេលឆ្លងថ្នល់ឡើយ..(មានវីដេអូ)

ថៃ៖ ហ្វេសបុកផេក ពត៌មានប៉ុស៍លេខ8 បានបង្ហាញវីដេអូមួយ ដែលមានមនុស្សស្រីម្នាក់ដើរឆ្លងថ្នល់និងបាននិយាយទូស័ព្ទផងដែរ មិនបានប្រយ័ត្នក៏ត្រូវរថយន្ដបុកពេញទំហឹង និងហោះទៅបុករថយន្ដមួយគ្រឿងទៀត ថតបានដោយកាមេរ៉ាឡាននិងផេកនេះបានផុសថា៖“វីដេអូប៉ុន្មាន វិនាទី ដែលមានមនុស្សស្រីម្នាក់ដើរឆ្លងថ្នល់ពេលដែរឡានជាប់ភ្លើងក្រហម ដោយបាននិយាយទូស័ព្ទផងដែរ ពេលដើរមកដល់ចំនុចកើតហេតុ មិនប្រយ័ត្នក៏ត្រូវរថយន្ដបុកយ៉ាងពេញទំហឹងនិងហោះទៅបុករថយន្ដមួយគ្រឿងទៀតផងដែរមើលទៅគួរអោយសង្វេគណាស់ ហេតុការនេះកើតឡើងនៅបរិវេណថ្នលខុខុមវិត

តំបន់សុកសាក់ ស្រុកសីុរ៉ាឆា ពេលនេះនារីរងគ្រោះសន្លប់បាត់ស្មារតីនិងអាការះធ្ងន់ធ្ងរណាស់ក្រុមសង្គ្រោះបន្ទាន់កំពុងតែពិនិត្យនិងបញ្ចូននារីរងគ្រោះទៅមន្ទីពេទ្យ” បន្ទាប់មកវេបសាយប៉ុស៍លេខ 8 បានបង្ហាញថា ជនរងគ្រោះមានឈ្នោះថា សុតឆាដា អាយុ 40 ឆ្នាំជាគ្រូបង្រៀនមួយរូបនៅស្រុកសីុរ៉ាឆា និងអ្នកបើករថយន្ដរបង្ករធ្វើការខាងរាជការ បានថ្លែងប្រាប់អាជ្ញារថា ខ្លួនបើករថយន្ដរមកពីសុីរ៉ាឆា ដើម្បីមកបន្ទប់សំរាករបស់ខ្លួន ពេលបើកមកដល់ភ្លើងក្រហមមានរថយន្ដរជាប់ភ្លើងក្រហមយ៉ាងច្រើន ហើយរថយន្ដខ្លួនបើកទៅខាងបត់ស្ដាំ ដែលជាផ្លូវដែរគ្មានរថយន្ដមួយគ្រឿងឡើយ បន្ទាប់មកជនរងគ្រោះដើរនិយាយទូស័ព្ទហើយឆ្លងថ្នល់យ៉ាងទាន់ហន់បំផុតទើបធ្វើអោយកើតហេតុការបែបនេះកើតឡើង ពេលនេះស្វាមីនារីរងគ្រោះបានប្រាប់ថា ភរិយាខ្លួនទើបតែនាំកូនស្រីដែលឈឺពោះយ៉ាងខ្លាំង មកមន្ទីរពេទ្យ បន្ទាប់មកក៏ទៅធុរៈហើយកំពុងធ្វើដំណើរត្រឡប់មកផ្ទះ ដើម្បីមកទទួលកូនប្រុសម្នាក់ទៀត តែក៏កើតឧបតិហេតុ មុនតែម្ដង ពេលនេះនារីរងគ្រោះមានអាការៈធ្ងន់ធ្ងរណាស់មិនដឹងស្លាប់ឬរស់ឡើយ។

ទស្សនាវីដេអូ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments