Header Ads

អ្នកបុរាណវិទូភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលរកឃើញសាកសពព្រះនាងមួយអង្គស្លាប់កាលពី៩០០ឆ្នាំមុន...

សាកសពរបស់ព្រះនាងនៅតំបន់ប៉ូលក្នុងប្រទេសរ៉ូស៊ី ដែលត្រូវបានគេកប់អស់រយៈពេល៩០០ឆ្នាំហើយនោះ ស្រាប់តែពេលនេះ ត្រូវបានគេរកឃើញដោយដៃដន្យបំផុត។ ហើយអ្វីដែលធ្វើឲ្យគេកាន់តែភ្ញាក់ផ្អើលនោះនោះគឺថា សក់ និងរោមភ្នែករបស់គាត់នៅតែជាប់នឹងលលាដ៏ក្បាលមិនជ្រុះទៅណាសោះ។

បើតាមអ្នកបុរាណវិទូបានឲ្យដឹងថា ព្រះនាងម្ចាស់នេះបានស្លាប់នៅពេលគាត់ មានអាយុប្រហែល៣៥ឆ្នាំ។ សាកសពរបស់នាងត្រូវបានគេកប់ក្បែរមនុស្សប្រុស​ប្រមាណជា៣៦នាក់ផ្សេងទៀត។ ក្នុងចំណោមសាកសពផ្សេងទៀតនោះ គេបានរកឃើញសាកសពក្មេងផងដែរ ហើយបើយោងតាមការសិក្សាក្មេងនោះទំនងជាកូនរបស់ព្រះនាងផ្ទាល់តែម្តង។

បើយោងតាមលោកសាស្ត្រាចារ្យ Dong-Hoon Shin មកពីសាកសលវិទ្យាល័យជាតិក្រុងសេអ៊ូល បានឲ្យដឹងថា នេះជាករណីដ៏កម្រមួយ ដែលសក់ និងរោមភ្នែករបស់ព្រះនាងនៅតែជាប់នឹងលលាដ៏ក្បាលដដែល ក្រោយពីស្លាប់អស់រយៈពេលជាច្រើនរយឆ្នាំមក។ ចំពោះអ្នកបុរាណវិទូវិញបានបង្ហាញចម្ងល់ដែគឺថា ហេតុអ្វីបានជាសាកសពរបស់ព្រះនាងត្រូវបានកប់ក្បែរសពមនុស្សប្រុសជាច្រើនដូចនេះទៅវិញ?​

ហើយហេតុអ្វីបានជាមានសពមនុស្សស្រីតែម្នាក់ដូចនេះ ក្នុងចំណោមសពមនុស្សប្រុសជាច្រើននាក់? ហើយបច្ចុប្បន្ននេះ ក្រុមការងារកំពុងតែបើកការសិក្សាបន្ថែមទៀត ដើម្បីស្រាយចម្ងល់ទាំងអស់នេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments