Header Ads

អុញនោះ!! ចាប់បង្ខំក្មេងៗឲ្យដើរសុំទានយកលុយមកឲ្យខ្លួននទិញគ្រឿងញៀនប្រើ ចុងក្រោយជាប់ខ្នោះទាំង២នាក់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យប្រុស-ស្រី២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត អនុវត្តតាមបញ្ជាល់ដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធករណីកេងប្រវ័ណ្ចកម្លាំងកុមារឱ្យដើរសុំទានយកប្រាក់ឱ្យខ្លួនក្នុងរំដោះកុមារប្រុស-ស្រី១១នាក់។ ការឃាត់ខ្លួនជនសង្ស័យ កម្លាំងអាវុធហត្ថធ្វើឡើងនៅម៉ោង៧ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកាស៊ីណូផ្កាយប្រាំ ស្ថិតនៅក្រុងប៉ោយប៉ែត ដោយមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ឈៀង វណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងទី២-ឈ្មោះ តូច គង់ ភេទស្រី អាយុ៤៤ឆ្នាំ គ្មានមុខរបរពិតប្រាកដពួកគេទាំង២នាក់ រស់នៅក្រុងប៉ោយប៉ែត ។ ការឈានទៅបង្រ្កាបមុខសញ្ញានេះ ក្រោយកម្លាំងអាវុធហត្ថបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាព គាបសង្កត់គំរាមកំហែងឱ្យកុមារអនាថាគ្មានផ្ទះសំបែងត្រឹមត្រូវទាំង១៥នាក់ដើរសុំទានរកប្រាក់ឱ្យខ្លួនក្នុងម្នាក់ៗយ៉ាងហោចណាស់១ថ្ងៃឱ្យបាន៥ម៉ឺនរៀល។

ក្រោយពីទទួលព័ត៌មានភ្លាមលោកមេបញ្ជាការអាវុធហត្ថខេត្ត ក៏បានបញ្ជាឱ្យកម្លាំង ក្រោមឱវាទចេញទៅធ្វើការចាប់ឃាត់ខ្លួនពួកគេទាំង២នាក់ដើម្បីយកមកសាកសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ​លោក ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានប្រាប់ឱ្យដឹងទៀតថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ឈៀង វណ្ណារ៉ា បានឆ្លើយសារភាពថាខ្លួនគេធ្វើសកម្មភាពដាក់កំណត់ឱ្យក្មេងរកប្រាក់ឱ្យខ្លួននោះមែនខ្លួនគេមាន​កូនចៅដែលជាកុមារសរុប១៥នាក់ សម្រាប់ឱ្យដើរសុំទានរកលុយយកមកឱ្យខ្លួន បានលុយនោះមកគេយកទៅទិញគ្រឿងញៀនប្រើប្រាស់។ រូបគេធ្លាប់ជាប់នៅមណ្ឌលអប់រំកែប្រែគ្រឿងញៀមភ្នំបាក់ម្តងរួចហើយមានរយៈពេល៤ខែផងដែរ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកាកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ឱ្យដឹងដែរថា៖កុមារប្រុស-ស្រីទាំង១១នាក់ បានប្រគល់ឱ្យមណ្ឌលកែប្រែគ្រឿងញៀនភ្នំបាក់ដើម្បីយកទៅចិញ្ចឹមថែរក្សាបីបាច់ជាបណ្តោះអាសន្ននោះសិនព្រោះក្មេងទាំងនេះ គឺជាក្មេងហិតកាវ។ ចំណែកជនសង្ស័យ២នាក់កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments